website_news:2022030502

តើមកដល់ពេលនេះ មានពលករកម្ពុជា ទៅធ្វើការនៅក្រៅប្រទេស ប៉ុន្មាននាក់? និងនៅប្រទេសណាខ្លះ?

https://kohsantepheapdaily.com.kh/ ភ្នំពេញ២៨ ខែ មេសា ឆ្នាំ ២០២២ ម៉ោង ២២:១៣

ភ្នំពេញ៖ ពលករកម្ពុជា បានធ្វើការងារនៅក្រៅប្រទេស សរុប ចំនួន ១ ៣០១ ៦០៩នាក់។ ក្នុងនោះ នៅប្រទេសថៃ ចំនួន ១ ២២០ ១៩៧នាក់ កូរ៉េ ៤៥ ៨៦៦នាក់ ម៉ាឡេស៊ី ២៣ ០២៧នាក់ ជប៉ុន ១១ ៤៥៣នាក់ សិង្ហបុរី ៨២១នាក់ ហុងកុង ២០២នាក់ និងអារ៉ាប់ប៊ីសាអូឌីត ៤៣នាក់។ តួលេខពលករកម្ពុជា ចេញទៅធ្វើការដោយស្របច្បាប់ នៅក្រៅប្រទេសខាងលើនេះ ត្រូវបានលើកបង្ហាញក្នុងសារលិខិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៦ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។ សារលិខិតដដែល លើកឡើងថា បើតាមការប៉ាន់ប្រមាណពីប្រាក់បញ្ញើ ដែលក្មួយៗ ពលករធ្វើការនៅក្រៅប្រទេស បានផ្ញើជូនក្រុមគ្រួសារ ក្នុង ១ឆ្នាំៗ ជាច្រើនពាន់លានដុល្លារអាម៉េរិក ដែលតាមរយៈទឹកប្រាក់ទាំងនេះ បានចូលរួមចំណែកជំរុញដល់កំណើនសេដ្ឋកិច្ច ហើយជីវភាពរស់នៅរបស់ក្រុមគ្រួសារពលករ កាន់តែប្រសើរឡើងផងដែរ៕

website_news/2022030502.txt · Last modified: 2022/05/03 09:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki