website_news:2022030505

សមត្ថកិច្ចឃាត់ខ្លួនពលករខ្មែរ បម្រុងឆ្លងដែនដោយខុសច្បាប់ បានចំនួនជិត ៥០០នាក់ រួមជាមួយកុមារ ក្រោយបុណ្យចូលឆ្នាំខ្មែរ ចប់ ក្នុងខែមេសានេះ

https://www.facebook.com/FridayDailynewsfri/ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២ : លោក រ៉ម សាវី

ខេត្តបន្ទាយមានជ័យ ÷ ចាប់តាំង ប្រទេសកម្ពុជារៀបចំកម្មពិធីចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ព.ស ២៥៦៥ ឈាន ចូល ព.ស ២៥៦៦ ត្រូវ និង គ.ស ២០២២ ចប់សព្វគ្រប់ រួចមក ត្រូវបានគេសង្កេត ឃើញ ថា ពលរដ្ឋខ្មែរបានព្យាយាមទាក់ទងមេខ្យល់ឲ្យនាំពួកគេឆ្លងដែន ដោយខុសច្បាប់ចូលទៅប្រទេសថៃ តាមច្រករបៀងមួយចំនួន ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ។ តែក្នុងនោះ ត្រូវបានគេសង្កេតឃើញថា ដោយគោរពតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុផល ស្នងការរងទទួលបន្ទុកការងារ ព្រំដែន នគរបាល ការពារព្រំដែនគោក បានធ្វើការ យ៉ាងយកចិត្តទុកដាក់ សហការជាមួយកម្លាំង យោធា ដែលឈរជើង តាមគោលដៅ នីមួយៗ ក្នុង ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ បាន ឃាត់ខ្លួនពលករខ្មែរ បានជាបន្តបន្ទាប់។

បន្ទាប់ពីឃាត់ខ្លួន ពលករខ្មែរ គេសង្កេតឃើញ ថា កម្លាំងសមត្ថកិច្ច តែងតែ ធ្វើការផ្សព្វផ្សាយ អប់រំ ដល់ពួកគាត់ ឲ្យ យល់ដឹងពី ផលវិបាក អាចនិង ងាយគ្រោះថ្នាក់ ដោយសារ ការឆ្លងដែន ខុសច្បាប់ ដោយ ប្រថុយប្រថាន ។ ហើយកម្លាំងសមត្ថកិច្ច បានស្នើសុំ ដល់ពលករ ខ្មែរ ត្រូវ បញ្ឈប់ សកម្មភាព ឆ្លងដែន ដោយខុស ច្បាប់ តទៅទៀតផងដែរ ។ បន្ទាប់ពីអប់រំ ណែនាំ និង ធ្វើកិច្ចសន្យា រួចមក ពលករខ្មែរ ទាំងអស់ ត្រូវបាន បញ្ជូនទៅ នគរបាលជំនាញ ដើម្បី ចាត់ការបន្តតាមនីតិវិធី ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២នេះ ដោយយោង តាម របាយ ការ ណ៍ របស់ សមត្ថកិច្ច ដែលមាន លោក ឧត្តម សេនីយ៍ត្រី អ៊ុំ សុផល ស្នងការ រង ខេត្តបន្ទាយ មានជ័យ ទទួល បន្ទុក ការងារ ព្រំដែន បានឲ្យដឹងថា បន្ទាប់ពីប្រទេសកម្ពុជា ចូលឆ្នាំថ្មី ២០២២ ចប់សព្វគ្រប់ រួចមក ដោយគិត ចាប់ពី ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ ដល់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២២ នេះ ពលករ ខ្មែរ មានចំនួន សរុប ៣៤០ នាក់ ស្រី ១៣៤ នាក់ កុមារ ២៨ នាក់ ដែលត្រូវ កម្លាំងសមត្ថកិច្ច ជួរមុខ ដែលឈរជើង តាមបន្ទាត់ ព្រំដែន កម្ពុជា -ថៃ ឃាត់ខ្លួនបានដែលពួកគាត់ (ពលករខ្មែរ) បម្រុងឆ្លងដែន ដោយខុសច្បាប់ចូលទៅរកការងារធ្វើនៅឯប្រទេស ថៃ ។

ជាចុង ក្រោយនេះ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ ខ្មែរ ទាំងអស់ ដែល មានបំណង ចង់ចេញពី ប្រទេសកម្ពុជា ទៅប្រទេស ជិត ខាង ដើម្បី ស្វែង រកការងារ ធ្វើ គួរតែ បំពេញ បែបបទ (មានប៉ាស្ព័រ) ឲ្យត្រឹមត្រូវ តាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា និងប្រទេសជាដៃគូ ដើម្បីចេញ-ចូលឲ្យស្របច្បាប់ ដើម្បីអាចគេចផុតពីហានិភ័យជាយថាហេតុ ណាមួយ មួយ។ សូមបញ្ឈប់ សកម្មភាព ដោយ ឆ្លងដែន ដោយខុស ច្បាប់ តាមច្រករបៀង តទៅទៀត ៕

website_news/2022030505.txt · Last modified: 2022/05/03 09:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki