website_news:2022030509

ជនជាតិខ្មែរ២នាក់បន្លំខ្លួនជាព្រះសង្ឃនៅប្រទេសថៃ ត្រូវបានចាប់ខ្លួន

https://www.khmertimeskh.com/ Khmer Times May 2, 2022

បុរសខ្មែរពីរនាក់ ដែលបន្លំខ្លួនជាព្រះសង្ឃត្រូវបានចាប់ខ្លួន និងជាប់ចោទពីបទចូលប្រទេសថៃដោយខុសច្បាប់ដោយប៉ូលីសអន្តោប្រវេសន៍ក្នុងស្រុក Muang កាលពីថ្ងៃសៅរ៍។ លោក Pol Col Parinya Klinkeson មេប៉ូលីសអន្តោប្រវេសន៍ខេត្ត Samut Prakan បាននិយាយថា ប៉ូលីសទទួលព័ត៌មានបានពីអ្នកស្រុក និងបានឆ្មក់ចូលផ្ទះឈើមួយកន្លែងនៅខាងក្រោយផ្សារ Siwa នៅលើផ្លូវ Phuttharaksa ក្នុង Tambon Thai Ban Bai ។ ប៉ូលីសបានចាប់ខ្លួនបុរសពីរនាក់នៅទីនោះ។ “ព្រះសង្ឃ” ត្រូវបានស្គាល់អត្តសញ្ញាណត្រឹមតែឈ្មោះ ជី ណា អាយុ ៣០ ឆ្នាំ និង រ័ត្ន អាយុ ២៧ ឆ្នាំតែប៉ុណ្ណោះ និងបានខឆែកឃើញក្រដាសប្រាក់ ២០បាត និង ១០០ បាត សរុបប្រហែល ១,០០០ បាត ដែលពួកគេបានប្រមូលពីអ្នកស្រុក។ ប៉ូលីសក៏បានរកឃើញផងដែរនូវស្បង់ និងវត្ថុជាច្រើនទៀតដែលព្រះសង្ឃប្រើប្រាស់។

អ្នកទាំងពីរបានសារភាពថា ពួកគេស្ថិតក្នុងចំណោមជនជាតិខ្មែរផ្សេងទៀត ដែលបានលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃ។ ដោយបន្លំខ្លួនជាព្រះសង្ឃ ពួកគេបានធ្វើដំណើរតាមរថយន្តក្រុងទៅកាន់ខេត្តសាមុតប្រាកាន ហើយបានចែកផ្លូវគ្នាជាក្រុមទៅកាន់តំបន់ផ្សេងៗ ដោយពួកគេបានសង់ខ្ទមបណ្ដោះអាសន្នមួយនៅក្នុងព្រៃ ដើម្បីស្នាក់នៅពេលយប់។ ពេលថ្ងៃពួកគេចេញទៅបិណ្ឌបាទ។ អ្នកទាំងពីរត្រូវបានចោទប្រកាន់ពីបទចូលប្រទេសថៃដោយខុសច្បាប់ ហើយនឹងត្រូវបញ្ជូនមកវិញបន្ទាប់ពីចាត់តាមនីតិវិធីច្បាប់។ ប៉ូលីសកំពុងស្វែងរកព្រះសង្ឃខ្មែរក្លែងក្លាយផ្សេងទៀត៕ ប្រភពៈ Bangkokpost

website_news/2022030509.txt · Last modified: 2022/05/03 09:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki