website_news:2022031005

កម្ពុជានិរទេសពលករថៃ៦៤នាក់ដែលត្រូវបានគេចោទថាធ្វើការឲ្យមជ្ឈមណ្ឌលហៅទូរស័ព្ទឆបោក

https://www.khmertimeskh.com/501160128//?p=1160128 Khmer Times September 30, 2022

ជនជាតិថៃចំនួន ៦៤នាក់ ដែលត្រូវបានចោទប្រកាន់ថាបានធ្វើការឱ្យមជ្ឈមណ្ឌលហៅទូរស័ព្ទឆបោកដែលគ្រប់គ្រងដោយជនជាតិចិននៅក្នុងប្រទេសកម្ពុជា ត្រូវបាននិរទេសត្រឡប់ទៅប្រទេសថៃពីប្រទេសកម្ពុជាវិញកាលពីថ្ងៃពុធ ។ បុរស៣៩នាក់ និងស្ត្រី២៦នាក់នោះ ត្រូវបានបញ្ជូនត្រឡប់មកវិញតាមច្រកព្រំដែន Ban Khlong Luek ស្រុកអារញ្ញ ខេត្តស្រះកែវ។ ពួកគេទាំងអស់ត្រូវបាននគរបាលកម្ពុជាចាប់ខ្លួននៅក្នុងការបង្ក្រាបនាពេលថ្មីៗនេះពាក់ព័ន្ធនឹងការឆបោកតាមទូរស័ព្ទ ដែលភាគច្រើនពាក់ព័ន្ធនឹងល្បែងអនឡាញ ជាពិសេសនៅក្នុងខេត្តព្រះសីហនុ។

មន្ត្រីអន្តោប្រវេសន៍ថៃបាននិយាយថា ក្រុមមនុស្សទាំងនេះនឹងត្រូវពិនិត្យដើម្បីធ្វើការបែងចែករវាងអ្នកដែលមានដីកាចាប់ខ្លួន។ ពួកគេជាច្រើននាក់ត្រូវបានល្បួងឱ្យមកធ្វើការនៅក្នុងប្រទេសកម្ពុជាដោយសន្យាថានឹងទទួលបានប្រាក់ខែជាមធ្យមចន្លោះពី ២០,០០០ ទៅ ៣០,០០០បាតក្នុងមួយខែ។ ម្នាក់ក្នុងចំណោមអ្នកនិរទេសបាននិយាយថាគាត់បានធ្វើការជាអ្នកគ្រប់គ្រងការលេងល្បែងអនឡាញ ដើម្បីបញ្ចុះបញ្ចូលប្រជាជននៅក្នុងប្រទេសថៃឱ្យលេងល្បែង ហើយគាត់មិនទាន់ទទួលបានប្រាក់ខែបន្ទាប់ពីធ្វើការនៅទីនោះប្រហែលបាន៣ខែ។

អាជ្ញាធរថៃបានព្រមានម្តងហើយម្តងទៀត ឲ្យប្រជាជនថៃមានការប្រុងប្រយ័ត្នខ្ពស់ពេលទទួលយកការងារដែលមានប្រាក់ខែខ្ពស់នៅកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមិនអាចទប់ទល់នឹងការល្បួងក្នុងការរកលុយនោះទេ ខណៈដែលការងារនៅក្នុងប្រទេសមិនមានច្រើន៕ ThaiPBSWorld

website_news/2022031005.txt · Last modified: 2022/10/03 09:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki