website_news:2022040204

ប្រទេសថៃអនុញ្ញាតឱ្យពលករចំណាកស្រុករួមទាំងពលករចំណាកស្រុកមកពីកម្ពុជាស្នាក់នៅរយៈពេល៦ខែទៀតបន្តទៀត

https://www.khmertimeskh.com/ Khmer Times February 4, 2022

ក្រសួងការងារកំពុងពិភាក្សាជាមួយប្រទេសជិតខាងក្រោមអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអនុញ្ញាតឱ្យពលករចំណាកស្រុក ដែលបានបញ្ចប់អាណត្តិធ្វើការរយៈពេល ៤ ឆ្នាំនៅឆ្នាំនេះ អាចបន្តការងារក្នុងប្រទេសថៃបានរយៈពេល៦ខែទៀត។

លោក Boonchob Suttamanaswong រដ្ឋលេខាធិការប្រចាំការរបស់រដ្ឋមន្ត្រីបាននិយាយថាគោលបំណងនេះគឺដើម្បីជួយអាជីវកម្មដែលពឹងផ្អែកលើពលករចំណាកស្រុកដើម្បីអោយដំណើរការលក់មានភាពរលូនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩។ លោកបានថ្លែងបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការគោលនយោបាយស្តីពីការគ្រប់គ្រងពលករចំណាកស្រុក។ លោកបានបន្តទៀតថា គោលបំណងគឺដើម្បីការពារការខ្វះខាតកម្លាំងពលកម្ម និងធានាបរិយាកាសការងារអោយមានសុវត្ថិភាពពីកូវីដ-១៩ ដោយធានាថាបុគ្គលិកដដែលអាចនៅធ្វើការជាមួយក្រុមហ៊ុនបានយូរ។

កម្ពុជាមានពលករចំណាកស្រុកប្រមាណ២០ម៉ឺននាក់ ដែលធ្វើការនៅប្រទេសថៃ ក្នុងវិស័យផ្សេងៗ ដូចជា ជលផល កសិដ្ឋាន រោងចក្រកែច្នៃត្រី និងផ្លែឈើ ធ្វើការតាមផ្ទះ និងសំណង់ជាដើម។ ពលករចំណាកស្រុកកម្ពុជាមានចំនួនច្រើនជាងគេទីពីរ នៃពលករបរទេសនៅប្រទេសថៃ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា។ ពលករចំណាកស្រុកកម្ពុជាជាង ៣៨៥.០០០នាក់ បានចាក់វ៉ាក់សាំងនៅប្រទេសថៃ។ Bangkokpost/Khmer Times

website_news/2022040204.txt · Last modified: 2022/02/07 10:47 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki