website_news:2022040802

នគរបាលអន្តោប្រវេសន៍ថៃ អនុញ្ញាតធ្វើប័ណ្ណព្រំដែនប្រថាប់ត្រាបានដល់៧ថ្ងៃវិញ

https://www.kampucheathmey.com/ ថ្ងៃព្រហស្បតិ៍ ៤ សីហា ២០២២ដោយ Sokhom Khon

នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ ខាងភាគីនគរបាលអន្តោប្រវេសន៍របស់ថៃ បានប្រាប់ឲ្យដឹងថា ប័ណ្ណព្រំដែន Border pass ចាប់ពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះតទៅ បានអនុញ្ញាតឲ្យអាជីវករ និងប្រជាពលរដ្ឋចូលទឹកដីថៃនោះ ប្តូប្រថាប់ត្រាបានដល់៧ថ្ងៃវិញហើយ នេះបើតាមប្រភពពី chin bunna។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប័ណ្ណព្រំដែន (Border Pass) សូមភ្ជាប់មកជាមួយនូវឯកសាររួមមានច្បាប់ថតចម្លងតាមច្បាប់ដើម ១ អត្តសញ្ញាណប័ណ្ណថតចម្លង១ច្បាប់។ ២សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតចំនួន១ច្បាប់។ ៣ សេចក្តីចម្លងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ចំនួន១ច្បាប់។ ៤រូបថត ៤X៦ ចំនួន ២សន្លឹក រូបថតកូន ភ្ជាប់មកជាមួយ៤X៦ ចំនួន ២សន្លឹក ករណីមានកូនរួមដំណើរជាមួយហើយ បង់សេវាចូលរដ្ឋចំនួន២០.០០០រៀលក្នុងរយះពេលកន្លះខែទើបអាចមកយកប័ណ្ណព្រំដែន(Border Pass) បាន ប័ណ្ណនេះ អាចចូលបាន២ខេត្តជាប់គ្នា គឺខេត្តស្រះកែវ និងខេត្តប្រាជីនបូរី ហើយមានរយ:ពេលស្នាក់នៅ៧ថ្ងៃ ប័ណ្ណព្រំដែននេះគេតម្រូវឲ្យមកធ្វើនៅរដ្ឋបាលខេត្តបន្ទាយមានជ័យច្រក ចេញចូលតែមួយ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តថា ការធ្វើប័ណ្ណព្រំដែនសព្វថ្ងៃនេះមានសន្ទុះលឿនរលូនប៉ុន្តែពលរដ្ឋនៅលំបាកក្នុងករណីបញ្ជាក់អំពីលិខិតស្នាម ត្រូវថតចម្លងតាមច្បាប់ដើមហើយ បោះត្រា ប្រើពេលយូរគិតរយះពេលចាប់ពីធ្វើប័ណ្ណនេះមានបរិមាណច្រើនមានទាំងខេត្តឆ្ងាយៗក៏អាចធ្វើបានដែរឲ្យតែមានសៀវភៅមកស្នាក់នៅ ក្នុងខេត្តបន្ទាយមានជ័យដែរហើយចំណែកប័ណ្ណនេះត្រូវចំណាយពេល១៥ថ្ងៃទើបធ្វើរួចលទ្ធផលនេះមិនទាន់ឆ្លើយតបតាមសំណូមពរ និងផែនការដាក់ចុះបាននៅឡើយ។ លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងទៀតថា ប័ណ្ណព្រំដែនBorder Passនេះ សម្រាប់ពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យជាប់តំបន់ព្រំដែន ត្រូវរដ្ឋបាលខេត្ត ស្រះកែវនិងខេត្តប្រាជីនបូរីបាន អនុញ្ញាតិឲ្យពលរដ្ឋកម្ពុជានៅខេត្តជាប់ព្រំដែនអាចឆ្លងចេញចូលបានចំនួន២ខេត្តជាប់គ្នាគឺខេត្តស្រះកែវនិងខេត្តប្រាជីនបូរីហើយមានរយ:ពេលស្នាក់នៅ៧ថ្ងៃ៕ អត្ថបទ៖ វ៉ាន់ ណាង

website_news/2022040802.txt · Last modified: 2022/08/04 11:14 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki