website_news:2022041003

ម៉ាឡេស៊ីថា ប្រជាជនខ្លួនជាង១៧០នាក់រងគ្រោះដោយការងារបោកប្រាស់កំពុងជាប់ក្នុងប្រទេសជាច្រើន

https://kohsantepheapdaily.com.kh/article/1607583.html? utm_source=telegram&utm_medium=click&utm_campaign=channeltelgram ៣០ ខែ កញ្ញា ឆ្នាំ ២០២២ ម៉ោង ១៦:៤៧

ម៉ាឡេស៊ី ៖ ជនជាតិម៉ាឡេស៊ី ចំនួន ១៧៤នាក់ ដែលជាជនរងគ្រោះ នៃការងារបោកប្រាស់បានជាប់នៅ ម៉ាឡេស៊ី ៖ ជនជាតិម៉ាឡេស៊ីចំនួន ១៧៤នាក់ដែលជាជនរងគ្រោះនៃការងារបោកប្រាស់បានជាប់នៅក្នុងប្រទេសជាច្រើនក្នុងតំបន់។

លេខាធិការប៉ូលីសលោកស្រី Noorsiah Saaduddin និយាយថាប៉ូលីសទទួលបានរបាយការណ៍ចំនួន ២២៤ពីសំណាក់សមាជិកគ្រួសារ និងមិត្តភក្តិនៃជនរងគ្រោះចំនួន ២៨៤នាក់។ ក្នុងចំណោមជនរងគ្រោះសរុប មាន ១១០នាក់ត្រូវបានជួយសង្គ្រោះ។ លោកស្រីថ្លែងក្នុងសេចក្តីប្រកាសថា «ប៉ូលីសនឹងប្រើប្រាស់គ្រប់វេទិការ ដើម្បីធ្វើការរួមគ្នាជាមួយភ្នាក់ងារដូចជា Aseanapol និង Interpol ដើម្បីជម្នះបញ្ហានេះ»។ លោកស្រី បានណែនាំប្រជាជនម៉ាឡេស៊ីឱ្យមានការប្រុងប្រយ័ត្ននៅពេលទទួលយកការងារនៅក្រៅប្រទេសតាមបណ្តាញសង្គម និងធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវរបស់និយោជកជាមួយក្រសួងការបរទេស។ ព័ត៌មានអំពីការឆបោកទាំងនេះបានចាប់ផ្តើមលេចឡើងនៅពាក់កណ្តាលឆ្នាំមុន។ ដោយធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាជាដើម ក្រុមទាំងនោះបានប្រើប្រាស់វេទិការបណ្តាញសង្គមដូចជា Facebook និង Instagram ដើម្បីផ្សព្វផ្សាយពីការងារប្រាក់ខែខ្ពស់នៅបរទេស។

នៅពេលជនរងគ្រោះត្រូវបានបោកបញ្ឆោត និងត្រូវបានឃុំខ្លួនប្រឆាំងនឹងឆន្ទៈរបស់ពួកគេនៅក្នុងទីតាំងបោកប្រាស់ណាមួយ ពួកគេនឹងត្រូវបានបង្រៀន និងបង្ខំឱ្យធ្វើការបោកប្រាស់អ្នកដទៃតាមអនឡាញ។ ការបោកប្រាក់ទាំងនោះរួមមានតាមរយៈអ៊ីនធឺណេត ការក្លែងបន្លំការវិនិយោគ និងការបោកផ្សេងៗ។ ឯកសារធ្វើដំណើរ និងទូរទស្សន៍របស់ជនរងគ្រោះជាធម្មតាត្រូវបានដកហូតឡើងដោយក្រុមបោកប្រាស់។ ពួកគេមិនត្រូវបានអនុញ្ញាតិឱ្យចេញពីអគារឡើយ និងត្រូវបានបង្ខំឱ្យធ្វើការរយៈពេល ១៥ម៉ោងក្នុងមួយថ្ងៃ។ ជនរងគ្រោះដែលមិនចូលរួមក្នុងអំពើបោកប្រាស់នឹងរងការវា.យដំ បង្អត់អាហារ និងត្រូវលក់ទៅឱ្យក្រុមដទៃទៀត៕ (យោងតាមប្រភព៖ CNA)

website_news/2022041003.txt · Last modified: 2022/10/04 09:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki