website_news:2022041006

ឃាត់ខ្លួនពលរដ្ឋ៦នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់

http://freshnewsasia.com/index.php/en/localnews/259243-2022-10-01-06-16-42.html 2022-10-01 01:16pm

(បន្ទាយមានជ័យ)៖ កាលពីយប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ, លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៥ សហការជាមួយយោធាបានឃាត់ខ្លួនពលករចំនួន៦នាក់ ដែលបម្រុងឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ។ លោក សួង សៅ បានឲ្យដឹងថា កម្លាំងប៉ុស្ដិ៍ចំបក់៥នាក់ ដឹងនាំដោយលោកវរសេនីយ៍ត្រី ប៊ុន គុន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក នៃវរសេនាតូចលេខ៨១៥ សហការជាមួយកម្លាំងយោធាផ្នែកសឹងរងស្រុកមម៉ាឡៃ និងកម្លាំងយោធាផ្នែកសឹងរងក្រុងប៉ោយប៉ែត បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃចំនួន ០៦នាក់ (ស្រី០២នាក់) ត្រង់ចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកថា ពលករទាំងនេះមានទីលំនៅក្នុងខេត្តកំពង់ចាម។ បន្ទាប់ពីសួរនាំ និងធ្វើកិច្ចសន្យារួច សមត្ថកិច្ចបានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕

website_news/2022041006.txt · Last modified: 2022/10/04 09:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki