website_news:2022050102

មេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅតុលាការ

https://www.khmertimeskh.com/ កែវ រចនា / Khmer Times January 4, 2022

សមត្ថកិច្ចកំពុងអនុវត្តច្បាប់ក្នុងការពិនិត្យ និងផាកពិន័យបទល្មើសច្បាប់ចរាចរ កម្លាំងនគរបាលអនុវត្តច្បាប់ចរាចរនៅស្រុកអង្គរជុំ បានកំណត់ស្គាល់ឈ្មោះអ្នកបើកបរ និងស្លាកលេខរថយន្តដែលជាមុខសញ្ញាជួញដូរមនុស្ស ដែលស្ថិតក្នុងការស៊ើបអង្កេតរបស់ការិយាល័យជំនាញ ក៏បានរាយការណ៍មកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងបានឃាត់ខ្លួនមេខ្យល់មួយរូប ដែលនាំពលករឆ្លងដែនខុសច្បាប់។

ករណីនេះកើតឡើងនៅចុងខែធ្នូ ឆ្នាំ២០២១ ដោយសមត្ថកិច្ចព្រំដែននៃខេត្តបន្ទាយមានជ័យ បានឃាត់ដំណើរពលករ ដែលចាញ់បោកមេខ្យល់អូសទាញបម្រុងឆ្លងដែនដោយខុសច្បាប់ចំនួន ១២នាក់ និងបញ្ជូនតាមក្រុមការងារទទួលពលករមកឱ្យធ្វើចត្តាឡីសក័នៅវិទ្យាល័យសម្តេចឪខេត្តសៀមរាប ។ ក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពីលោកអភិបាលខេត្ត និងក្រោមបញ្ជាដឹកនាំផ្ទាល់ពីលោកស្នងការបានចាត់កម្លាំងជំនាញប្រឆាំងការជួញដូរមនុស្ស ជាសមត្ថកិច្ចដើម្បីស៊ើបអង្កេតរកមេខ្យល់ ដែលបោកបញ្ឆោតពលករអោយឆ្លងដែនដោយខុសច្បាប់ ហើយនេះមិនមែនជាលើកទី១ទេ ពីព្រោះសមត្ថកិច្ចជំនាញបានធ្វើការស៊ើអង្កេត និងឃាត់ខ្លួនជនមុខសញ្ញាមេខ្យល់ បញ្ជូនទៅតុលាការជាច្រើនករណីរួចមកហើយ ។

លោកស្រី ដួង ថាវរី ស្នងការរង និងលោក ជា ហេង នាយការិយាល័យ បានសាកសួរពលករទាំង ១២ នាក់នោះរួចមក បានឱ្យដឹងថា ពួកគេត្រូវបានមេខ្យល់ដែលជាម្ចាស់ឡានជូនទៅព្រំដែន ដើម្បីប្រគល់ឱ្យមេខ្យល់ផ្សេងទៀត ដែលជាក្រុមតែ១នាំឆ្លងដែន ហើយកម្រៃការបង់សេវា គឺមេខ្យល់យកសរុបក្នុង១នាក់ ៦០០០បាត ហើយពលករនឹងធ្វើការកាត់ប្រាក់ឱ្យថៅកែថៃដើម្បីសងថ្លៃការធ្វើដំណើរ។

តាមការបញ្ជាក់ពីពលករ មេខ្យល់ឈ្មោះ វាន វិក ភេទ ប្រុស អាយុ ៣៨ ឆ្នាំ រស់នៅភូមិគោកស្នួល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ដោយរថយន្ត ១៥ កៅអី ពណ៌ស ពាក់ ស្លាកលេខ ភ្នំពេញ 2U 5236 ។ ក្នុងការស៊ើបអង្កតនេះ ជនសង្ស័យ គេចខ្លួនពីមូលដ្ឋានរហូត ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ទើបលេចមុខហើយត្រូវនាំខ្លួនមកសួរនាំក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា។ ជនសង្ស័យឆ្លើយថា ខ្លួនមិនដែលបានដឹកមនុស្សឆ្លងដែនទេ ទើបតែម្តងគត់ដែលក្នុងករណីនៃការស៊ើបអង្កេតរបស់សមត្តកិច្ចនេះឯង ហើយខ្លួននាំតែ ៥ នាក់ប៉ុណ្ណោះ។ បន្ទាប់ពីព្រះរាជអាជ្ញាអោយឃាត់ខ្លួន ការិយា័យជំនាញប្រឆាំការជួញដូរមនុស្ស បានកសាងសំណំរឿង តាមនីតិវិធីច្បាប់បញ្ជូនទៅតុលារការ៕

website_news/2022050102.txt · Last modified: 2022/01/05 10:56 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki