website_news:2022050104

ពលករខ្មែរនៅតែបន្តត្រឡប់ពីថៃក្នុង១ថ្ងៃៗមិនតិចជាង២០០នាក់ទេ

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ ០៥ ខែ មករា ឆ្នាំ ២០២២ ម៉ោង ០៩:១៨

ខេត្តបន្ទាយមានជ័យ៖ ពលករខ្មែរនៅតែបន្តត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញ ដោយក្នុងមួយថ្ងៃៗមិនតិចជាង២០០នាក់ទេ គិតនៅថ្ងៃទី០៤ មករា ឆ្នាំ២០២២ នេះ ស្ថិតតាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ។

លោកវរសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងជាក្រុមការងារទទួលពលករខ្មែរច្រកអូរបីជាន់បានប្រាប់ឱ្យដឹងថា ពលករខ្មែរនៅតែបន្តត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ មានចំនួន២៥៥នាក់ (ស្រី១២៨នាក់) កុមារចំនួន៤២នាក់ (ស្រី២២នាក់) ហើយរកឃើញអ្នកឆ្លងកូវីដ.១៩មានចំនួន១នាក់ផងដែរ ។ លោកបានបញ្ជាក់ទៀតថា ពលករខ្មែរដែលត្រឡប់ពីប្រទេសថៃចូលមកកម្ពុជាវិញចំនួន២៥៥នាក់នេះ គឺមានឯកសារចាក់វ៉ាក់សាំងដូសទី២ មានចំនួន២៣៣នាក់ (ស្រី១១៥នាក់) ហើយបានអោយពួកគាត់អាចត្រឡប់ទៅផ្ទះវិញបាន ។ ដោយឡែក ពលករដែលបានចាក់វ៉ាក់សាំងដូសទី១ និងមិនទាន់បានចាក់វ៉ាក់សាំង ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន ។ លោកវរៈសេនីយ៍ទោបញ្ជាក់ថា ចំពោះពលករខ្មែរដែលត្រឡប់ពីប្រទសថៃចូលមកកម្ពុជាវិញ តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ក្រុមការងារដែលទទួលពលករទាំងនោះ បានធ្វើការណែអប់រំបញ្ឈប់សកម្មភាពចាញ់បោកមេខ្យល់ទៅរកការងារធ្វើដោយខុសច្បាប់នៅប្រទេសថៃទៀតទៅ ។

website_news/2022050104.txt · Last modified: 2022/01/05 10:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki