website_news:2022050401

ជិតចូលឆ្នាំខ្មែរ ! ពលករខ្មែរ សម្រុកចេញថៃ ចូលដីខ្មែរវិញ

https://kbn.news/ April 4, 2022

ខេត្តបាត់ដំបង៖ ខណៈដែលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិមកដល់ បងប្អូនប្រជាពលរដ្ឋខ្មែរដែលធ្វើជាពលករនៅប្រទេសថៃ បាននាំគ្នាសម្រុកចេញពីស្រុកថៃ ត្រឡប់មកទឹកដីខ្មែរវិញ ដើម្បីជួបជុំបងប្អូន ក្រុមគ្រួសារញាតិមិត្ត។

សមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក៨១៧ បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ចំនួន០៤នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក ម៉ឹង-ម៉េត (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន ចំនួន០៤នាក់ ដឹកនាំដោយលោកនាយចំណង់ ជា យ៉ាន (មេបញ្ជាការកងអនុសេនាតូច) កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០៤នាក់ ដឹកនាំ ដោយលោកអនុសេនីយ៍ឯក ពៅ-ចំរើន (មេបញ្ជាការរងកងអនុសេនាធំ) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បានចំនួន០២លើក សរុបចំនួន៤៤១នាក់ ស្រី១៨០នាក់ ក្មេង៥១នាក់ ក្មេងស្រី២៤នាក់។

ក្រោយពីទទួលបាន កម្លាំងយើងបានធ្វើកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ អប់រំណែនាំ និងសុំបងប្អូនសហការជាមួយកម្លាំងយើងដើម្បីត្រួតពិនិត្យសម្ភារៈហាមឃាត់ (ចំពោះអ្នកត្រូវបញ្ជូនទៅមណ្ឌលចត្តាឡីស័ក) តែមិនមាន រួចបានប្រគល់បងប្អូនទាំងអស់ឱ្យទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍។ ជាលទ្ធផល គឺអវិជ្ជមាន ទបន្ទាប់មកក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន ចំនួន៣៣៦នាក់ ស្រី១៧៨នាក់ ក្មេង៥១នាក់ ក្មេងស្រី២៤នាក់ (ចំពោះអ្នកមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ)។ ចំណែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស៊្គែនអត់ចេញ ចំនួន៥នាក់ ស្រី២នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កចំណុចរោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង៕

website_news/2022050401.txt · Last modified: 2022/04/05 08:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki