website_news:2022050502

តុលាការកំពូល តម្កល់ទោសទណ្ឌិតម្នាក់ ជាប់គុក៥ឆ្នាំ ពាក់ព័ន្ធការបើកកន្លែងម៉ាស្សា តែបង្កប់ន្លែងវ៉ៃសិច

https://cen.com.kh/ Posted ByPen Srey NeatMay 4, 2022

ភ្នំពេញ : តុលាការកំពូលកាលពីថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២២ នេះ បានប្រកាសសាលាដីការ តម្កល់ទោសទណ្ឌិតម្នាក់ ដាក់ពន្ធនាគារ កំណត់ ៥ ឆ្នាំ ជាប់ពាក់ព័ន្ធករណីបើកកន្លែងម៉ាស្សា តែបង្កប់កន្លែងវ៉ៃសិច ( អំពីពេស្យាចារ) ប្រព្រឹត្តភូមិវិហារសួគ៌ ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីអំឡុងឆ្នាំ ២០២០ ។

លោកជំទាវ គិម សត្ថាវី ជាប្រធានចៅក្រមជំនុំជម្រះនៃ តុលាការកំពូល បានថ្លែងឲ្យដឹងថា ទណ្ឌិតរូបនេះមាន ឈ្មោះ ថៃ ម៉េងគង់ ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ ថៅកែហាងម៉ាស្សា ។ នៅក្នុងសំណុំរឿងក្តីនេះ សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែ មករា ឆ្នាំ ២០២១ បានកាត់ទោសទណ្ឌិត ថៃ ម៉េង ដាក់ពន្ធនាគារកំណត់ ៥ ឆ្នាំ ពីបទ ” សព្ជារកម្មមានស្ថានទម្ងន់ទោស ” តាមមាត្រា ២៧ នៃច្បាប់ស្តីពីការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ។ គាត់បានប្តឹងរឧទ្ធរណ៍ តែសាលាឧទ្ធរណ៍រាជធានី បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដែល ។ គាត់ ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត។ ទណ្ឌិត ថៃ ម៉េង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២០ នៅភូមិវិហារសួគ៌ ឃុំវិហារសួគ៌ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕ ចន្ទា ភា

website_news/2022050502.txt · Last modified: 2022/05/05 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki