website_news:2022050503

អាជ្ញាធរខេត្តក្រចេះចុះផ្អាកពិធីអាពាហ៍ពិពាហ៍រវាងកូនក្រមុំខ្មែរជាមួយជនបរទេស

https://kohsantepheapdaily.com.kh/ ក្រចេះ០៤ ខែ ឧសភា ឆ្នាំ ២០២២ ម៉ោង ០៨:៥៣

ខេត្តក្រចេះ ៖ អាជ្ញាធរមានសមត្ថកិច្ចខេត្តក្រចេះបានអោយដឹងថា កាលពីរសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ បានសម្រេចចុះផ្អាកពិធីរៀបអាពាហ៍ពិពាហ៍មួយគូរវាងកូនក្រមុំជាជនជាតិខ្មែរ ជាមួយនិងកូនកម្លោះជាជនបរទេសក្រោយបានរកឃើញថា ជាអាពាហ៍ពិពាហ៍ខុសច្បាប់ ។ មន្រ្តីនគរបាលការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថា អាជ្ញាធរបានសម្រេចចុះបិទពិធីមង្គលការមួយទាំងស្រុង នៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។

អាពាហ៍ពិពាហ៍ដែលមានកូនក្រមុំជាជនជាតិខ្មែរ ចំណែកឯកូនកម្លោះជាជនបរទេសគឺជាជនជាតិហុងគ្រី និងបានសិទ្ធិចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ ។ អ្វីដែលចាប់អារម្មណ៍នោះ គឺពិធីមង្គលការ ដែលបានធ្វើឡើងតាមប្រពៃណីខ្មែរតាំងពីព្រឹក គឺត្រូវផ្អាកវិញទាំងស្រុងនៅពេលរសៀល ខណៈការរៀបចំតុទទួលភ្ញៀវ ដើម្បីមកចូលរួមអបអរសាទរផឹកស៊ីក៏និងត្រូវជិតចាប់ផ្តើមទៅហើយនោះ ក៏ត្រូវបានរំសាយទាំងស្រុង មិនតែប៉ុណ្ណោះសូម្បីតែរោងពិធី ក៏ត្រូវបានសមត្ថកិច្ចបញ្ជាឲ្យរុះរើចេញទាំងអស់។អាជ្ញាធរមូលដ្ឋានអះអាងថា ពិធីមង្គលការនេះ ខាងម្ចាស់សាមីកូនក្រមុំពុំបានមកសុំច្បាប់អាពាហ៍ពិពាហ៍ ឬប្រាប់អាជ្ញាធរឲ្យដឹងនោះទេ ដោយសម្រេចធ្វើពិធីមង្គលការយ៉ាងអធឹកអធមតាមតែចិត្តនឹកឃើញរបស់ពួកគេតែប៉ុណ្ណោះ ។ យ៉ាងណា យើងនៅមិនទាន់មានការបកស្រាយណាមួយពីភាគីខាងគ្រួសារកូនក្រមុំនៅឡើយទេ ។

website_news/2022050503.txt · Last modified: 2022/05/05 10:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki