website_news:2022050504

ពលរដ្ឋសម្រុកនាំគ្នាធ្វើបណ្ណព្រំដែនចូលប្រទេសថៃ ក្រោយប្រកាសបើកច្រកព្រំដែន

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០៤ ខែ ឧសភា ឆ្នាំ ២០២២ ម៉ោង ១៦:០២

ខេត្តបន្ទាយមានជ័យ ៖ ច្រកចេញ-ចូលតែមួយខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលទទួលបានពាក្យប្រជាពលរដ្ឋសុំធ្វើបណ្ណព្រំដែន ប្រមាណជិត៥០០នាក់ គិតត្រឹមម៉ោង១១ព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យចាប់ពីថ្ងៃប្រកាសបើកច្រកព្រំដែនមក ។

លោក ឈឺន សូរិយា ប្រធានច្រកចេញ-ចូលតែមួយខេត្តបន្ទាយមានជ័យបានប្រាប់ថា ក្រោយពេលមានការបើកឱ្យប្រជាពលរដ្ឋចេញ-ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលឈមនឹងច្រកខ្លងលឹក ខេត្តស្រះកែវប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២នេះមក ច្រកចេញ-ចូលតែមួយសាលាខេត្តបន្ទាយមានជ័យ បានទទួលពាក្យប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យបានមកធ្វើបណ្ណព្រំដែន ឬ (BORDER PASS) មានចំនួន៤៩២ពាក្យ ។ លោកបានបញ្ជាក់ថា មន្ត្រីច្រកចេញ-ចូលតែមួយខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមទទួលពាក្យពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានចំនួន៦៤ពាក្យ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ទទួលពាក្យបានចំនួន២៣៩ពាក្យ និងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ គិតត្រឹមម៉ោង១១ ទទួលពាក្យបានចំនួន១៨៩ ។ លោក ឈឺន សូរិយា បានបញ្ជាក់ថា ការធ្វើបណ្ណព្រំដែន (BORDER PASS) តម្រូវមាន ៖

១-អត្តសញ្ញាណបណ្ណ ។

២-សំបុត្រកំណើតឬចម្លងសំបុត្រកំណើត ។

៣-សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ។

៤-រូបថត៤x៦ចំនួន២សន្លឹក បើមានកូនទៅតាមត្រូវមានរូបថត៣x៤ចំនួន២សន្លឹក ។

៥-សៀវភៅបណ្ណព្រំដែន១ក្បាលតម្លៃ២ម៉ឺនរៀល ។

៦-សៀវភៅបណ្ណព្រំដែនចាស់ផុតសុពលភាពតថ្មីតម្លៃ១ម៉ឺនរៀល ។

លោកបានបញ្ជាក់ថា ធ្វើបណ្ណព្រំដែន (BORDER PASS) នេះ មានសុពលភាពរយៈពេល២ឆ្នាំ ហើយអាចប្រើប្រាស់ធ្វើដំណើរបាន២ខេត្តជាប់ជាយដែនក្នុងប្រទេសថៃមានដូចជា ខេត្តស្រះកែវ និងខេត្តប្រាជិនបូរី ៕

website_news/2022050504.txt · Last modified: 2022/05/05 10:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki