website_news:2022050902

សមត្ថកិច្ច ស្រាវជ្រាវតាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង រកឃើញស្ត្រីជនជាតិចិនតៃវ៉ាន់១នាក់

http://freshnewsasia.com/ 2022-09-01 09:41pm http://fna.asia/cbdd57b

(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនមួយកន្លែងទៀត ស្ថិតនៅអគារក្រុមហ៊ុនហ៊ូក៣ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ដោយរកឃើញជនជាតិចិនតៃវ៉ាន់១នាក់ ក្នុងករណីបង្ខាំងដើម្បីបម្រើការងារ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង ថា មានការចាប់បង្ខាំងទុកជនជាតិចិ នតៃវ៉ាន់ ១នាក់ ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុន នៅក្នុងខេត្តព្រះសីហនុ។ សូមបញ្ជាក់ដែរថា នារីជនរងគ្រោះមានឈ្មោះ Keng Ching Ling អាយុ២៤ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ស្នាក់នៅបន្ទប់លេខ៣២០ ជាន់ទី៣ និងបន្ទប់ធ្វើការ បន្ទប់លេខ 3A08 ជាន់ទី៤។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កំឡុងពេលនៅតៃវ៉ាន់ នាងត្រូវបុរសជនជាតិចិនឈ្មោះ Wang Yi Wen ទំនាក់ទំនងតាមហ្វេសប៊ុកឱ្យមកធ្វើការនៅខេត្តព្រះសីហនុ ថាទទួលប្រាក់ខែចាប់ពី ៥០០០ដុល្លាឡើងទៅ។ លុះនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នាងជិះយន្តហោះពីតៃវ៉ាន់ មកចុះនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ពេលមកដល់ក៏មានគេចាំទទួលដឹកមកធ្វើការក្នុងក្រុមហ៊ុន ហ៊ូក នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ដោយរាល់ការចាយវាយធ្វើដំណើរ និងធ្វើឯកសាផ្សេងៗ ខាងក្រុមហ៊ុនជាអ្នករាប់រងទាំងអស់។ អំឡុងខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនបានប្តូរឱ្យទៅធ្វើការនៅក្រុមហ៊ុនហ៊ូក៣ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ធ្វើការរយៈពេល ១៥ម៉ោង ទទួលបាន ៨០០ដុល្លា ក្នុង១ខែ ដោយបើកបានទៀតទាត់ មិនមានការបង្ខាំង និងធ្វើទារុណកម្មទេ។

អ្នកនាំពាក្យបានបញ្ជាក់បន្ថែមថា នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នាងបានទាក់ទងទៅក្រុមគ្រួសារ ដើម្បីប្តឹង រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ក៏មានសមត្ថកិច្ច ចុះមកដល់ទីតាំងក្រុមហ៊ុន សង្គ្រោះនាងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ បើតាមលទ្ធផលសាកសួរអ្នកគ្រប់គ្រង ឈ្មោះ រិត សាំង បានឲ្យដឹងថា អំឡុងខែឧសភា ឆ្នាំ២០២២ ខ្លួនបានចូលធ្វើការជាអ្នកគ្រប់គ្រងទូទៅ (តំណាងទីតាំង) ក្នុងក្រុមហ៊ុន ហ៊ូក៣ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ហើយកំឡុងខែឧសភា ឆ្នាំ២០២២ ស្រ្តីខាងលើបានប្តូរពីក្រុមហ៊ុន ហ៊ូក១ មកធ្វើការផ្នែកបុគ្គលិកកុំព្យុទ័រ នៅក្រុមហ៊ុន ហ៊ូក៣ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ធ្វើការរយៈពេល ១២ម៉ោង ក្នុង ០១ថ្ងៃ ទទួលបានប្រាក់ខែ ៨០០ដុល្លា ក្នុង១ខែ បើកបានទៀតទាត់ និងស្នាក់នៅដូចបុគ្គលិកដទៃទៀតដែរ ហើយមិនមានការបង្ខាំង ឬធ្វើទារុណកម្មអ្វីឡើយ៕

website_news/2022050902.txt · Last modified: 2022/09/07 10:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki