website_news:2022050904

សមត្ថកិច្ច ស្រាវជ្រាវតាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង រកឃើញជនជាតិម៉ាឡេស៊ី១នាក់

https://freshnewsasia.com/ 2022-09-02 09:33am http://fna.asia/fecef3c

(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុនមួយកន្លែងស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ ដោយបានរកឃើញជនរងគ្រោះជាជនជាតិម៉ាឡេស៊ីចំនួន ០១នាក់ ដែលមានការប្តឹងថាត្រូវបានបង្ខាំង។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេ ថាត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុន នៅក្នុងខេត្តព្រះសីហនុ ចំនួន ០១ករណី។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុនខាងលើនេះ បានស្រាវជ្រាវស្វែងរក ឃើញជនរងគ្រោះចំនួន០១នាក់ មានឈ្មោះ OOI BOO WEN ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិម៉ាឡេស៊ី។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បាននាំអ្នកគ្រប់គ្រងជនជាតិចិន ០១នាក់ ភេទប្រុស មកធ្វើការសាកសួរតាមនីតិវិធីជំនាញ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ ដើម្បីបន្តតាមនីតិវិធី៕

website_news/2022050904.txt · Last modified: 2022/09/07 10:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki