website_news:2022051004

តៃវ៉ាន់ថាបានជួយសង្គ្រោះប្រជាជនខ្លួន២៨៥នាក់ពីអន្ទាក់ជួ.ញដូរមនុស្សនៅកម្ពុជា

https://kohsantepheapdaily.com.kh/article/1608909.html?utm_source=telegram&utm_medium=click&utm_campaign=channeltelgram ០៣ ខែ តុលា ឆ្នាំ ២០២២ ម៉ោង ១៥:១១

តៃវ៉ាន់ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតៃវ៉ាន់ លោក Hsu Kuo-yung និយាយនៅថ្ងៃចន្ទ ទី ៣ តុលា នេះថា តៃវ៉ាន់បានជួយប្រជាពលរដ្ឋខ្លួនចំនួន ២៨៥នាក់ឱ្យវិលត្រឡប់មកមាតុភូមិវិញពីការឆបោ.ក និងការជួ.ញដូរមនុស្សនៅក្នុងប្រទេសកម្ពុជាគិតត្រឹមថ្ងៃទី ២៨ កញ្ញា។ លោកថ្លែងនៅក្នុងសន្និសិទខ្លីមួយថា ជនរងគ្រោះចំនួន ៣១០នាក់ត្រូវបានកំណត់អត្តសញ្ញាថាស្ថិតក្នុងចំណោមមនុស្សចំនួន ៤.៦៧៩នាក់ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំមុន ហើយជនរងគ្រោះចំនួន ៣៥៤នាក់ត្រូវបានជួយសង្គ្រោះ។ រដ្ឋមន្ត្រីដដែលបានបន្ថែមថា ចាប់តាំងពីខែមីនាមក ភ្នាក់ងារប៉ូលិសជាតិបានបង្ក្រាបករណីពាក់ព័ន្ធចំនួន ១០០ករណី និងធ្វើការចាប់ខ្លួនមនុស្សចំនួន ២៨៤នាក់។ ក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួន មាន ៧០នាក់ជាសមាជិកក្រុមទំនើង។ ដោយសារមានកិច្ចប្រឹងប្រែងដើម្បីបង្ក្រាបឧក្រិដ្ឋកម្ម ដែលបោកបញ្ឆោតមនុស្សឱ្យធ្វើដំណើរទៅប្រទេសកម្ពុជា រួមមានការស្ទាក់ចាប់តាំងអាកាសយានដ្ឋាន ចំនួនពលរដ្ឋតៃវ៉ាន់ធ្វើដំណើរទៅកម្ពុជា និងរបាយការណ៍ពីការជួ.ញដូរមនុស្សបានធ្លាក់ចុះ។ កាលពីខែកក្កដា មានរបាយការណ៍ចំនួន ២៥៨នាក់ ទាក់ទងនឹងឆបោកមនុស្សឱ្យទៅប្រទេសកម្ពុជា ប៉ុន្តែនៅខែសីហាចំនួននោះមានត្រឹមតែ ៥៨ករណីប៉ុណ្ណោះ។ ដោយឡែកនៅខែកញ្ញា មានត្រឹម ១ករណីប៉ុណ្ណោះ៕ (យោងតាមប្រភព៖ CNA & Taiwan News)

website_news/2022051004.txt · Last modified: 2022/10/06 09:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki