website_news:2022051009

សមត្ថកិច្ចកម្ពុជា ទទួលសំណើ ១៨ទៀត កាលពីម្សិលមិញ ទាក់ទងនឹងការអន្តរាគមន៍ស្វែងរកជនបរទេស៥២នាក់

http://freshnewsasia.com/index.php/en/localnews/259566-2022-10-04-08-32-33.html 2022-10-04 03:32pm

(ភ្នំពេញ)៖ គិតចាប់ពីម៉ោង៣៖០០នាថ្ងៃទី០២ ដល់ម៉ោង៣៖០០ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា បានទទួលសំណើចំនួន ១៨ករណី ដើម្បីស្វែងរកជនបរទេសចំនួន ៥២នាក់។ នេះបើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា សំណើរទាំង ១៨ករណីនេះ មានការស្នើឲ្យជួយស្វែងរកជបបរទេស៣សញ្ជាតិរួមមាន៖ ជនជាតិចិនចំនួន ១២នាក់, ជនជាតិវៀតណាមចំនួន ៣៣ក់ និងជនជាតិថៃចំនួន ៧នាក់។ សម្រាប់ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញា និងបន្តនីតិវិធី។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះ គិតត្រឹមថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ កម្ពុជាទទួលបានសំណើដូចជា៖

* តាមរយៈបញ្ជីតាមដានរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ៤០២សំណើ មានមនុស្សសរុបចំនួន ៩៧៦នាក់ មាន១១សញ្ជាតិ។

* តាមស្រាវជ្រាវស៊ើបអង្កេតបឋមចំនួន ២២៧សំណើ។ បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាបន្តស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។

នាយឧត្តមសេនីយ៍ បានបន្តថា ក្នុងនោះសមត្ថកិច្ចបានជួយសង្គ្រោះជនបរទេសចំនួន ៤៨៥នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៥៣នាក់ផងដែរ។

សម្រាប់ជនសង្ស័យទាំង ៥៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖ ជនជាតិចិនចំនួន ៣៨នាក់, ជនជាតិខ្មែរចំនួន១១នាក់ និងជនជាតិវៀតណាមចំនួន ៤នាក់។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួ9ញដូរនៅកម្ពុជានេះ៕

website_news/2022051009.txt · Last modified: 2022/10/06 09:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki