website_news:2022051202

ការវិវត្តយ៉ាងរហ័សនៃបច្ចេកវិទ្យាព័ត៌មានផ្តល់លទ្ធភាពដល់ឧក្រិ.ដ្ឋជនក្នុងការប្រើមធ្យោបាយធ្វើសកម្មភាពបទល្មើសឆ្លងដែន

https://kohsantepheapdaily.com.kh/article/1643300.html?tm_source=telegram&utm_medium=click&utm_campaign=channeltelgram

ភ្នំពេញ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ម៉ោង ១១:១០ រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានគូសបញ្ជាក់ថា ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មានបានផ្តល់លទ្ធភាពដល់ឧក្រិ.ដ្ឋជនក្នុងការប្រើប្រាស់មធ្យោបាយនេះ ដើម្បីធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឆ្លងដែន។ ការបញ្ជាក់របស់សម្តេចក្រឡា ហោម ធ្វើឡើង ខណៈអញ្ជើញចូលរួមទទួលមេដាយមាស Great Wall Commemorative Medal តាមប្រព័ន្ធវីដេអូក្នុងសន្និសីទលើកទី១ នៃវេទិកាកិច្ចប្រតិបត្តិការសន្តិសុខសាធារណៈសកលនៅទីស្ដីការក្រសួងមហាផ្ទៃកាលពីរសៀលថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២២។

យោងតាមបណ្តាញសង្គមផ្ទាល់ខ្លួនរបស់សម្តេច ស ខេង បានលើកថា បានគូសបញ្ជាក់អំពីការវិវត្តនៃស្ថានភាពសន្តិសុខក្នុងរយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះដោយយើងឃើញថា ថ្វីត្បិតវិធានការរឹតបន្តឹងការធ្វើដំណើរ និងការបម្លាស់ទីត្រូវបានអនុវត្តជាសកល ដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ ក៏ប៉ុន្តែបទល្មើសឆ្លងដែនមិនត្រឹមតែមិនបានថមថយប៉ុណ្ណោះទេ តែផ្ទុយទៅវិញបែរជាមានការកើនឡើងគួរឱ្យព្រួយបារម្ភ។

សម្ដេចបន្តថា៖«ការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មានបានផ្តល់លទ្ធភាពដល់ឧក្រិ.ដ្ឋជនក្នុងការប្រើប្រាស់មធ្យោបាយនេះ ដើម្បីធ្វើសកម្មភាពប្រព្រឹត្តបទល្មើសឆ្លងដែន ជាពិសេសអំពើជួញដូរ និងរត់ពន្ធមនុស្ស ការជួញដូរគ្រឿងញៀ.ន និងអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ (ឬហៅថា Scam) និងបទល្មើសមិនប្រពៃណីមួយចំនួនទៀត»។ ពាក់ព័ន្ធនឹងនិន្នាការនៃបទល្មើសទាំងនេះ សម្ដេចបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាក៏ទទួលរងគ្រោះដោយសារក្រុមជនល្មើស ជាជនបរទេសបានប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្តបទល្មើសតាមរយៈការទាក់ទងជាមួយមេក្លោងជាជនជាតិបរទេសដូចគ្នានៅក្នុង និងក្រៅប្រទេសរបស់ខ្លួនធ្វើការឆបោក និងអូសទាញជនរងគ្រោះឱ្យចូលមកប្រទេសកម្ពុជាទាំងស្របច្បាប់ និងមិនស្របច្បាប់ក្រោមការសន្យាក្លែងក្លាយនូវការងារដែលទទួលបានប្រាក់កម្រៃខ្ពស់។

យ៉ាងណាក្តី សម្ដេចក្រឡាហោមបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា មានឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិ.ដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំងគ្រប់ប្រភេទរាប់ទាំងអំពើជួញដូរ និងរត់ពន្ធមនុស្ស ហើយបញ្ហានេះមិនអាចប្រទេសណាមួយអនុវត្តតែឯកឯងបាននោះទេ គឺទាមទារចាំបាច់នូវកិច្ចសហការទាំងនៅក្នុងកម្រិតតំបន់ និងសកលលោក ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលនេះ។

សូមជម្រាបថាវេទិកា Liaryurgarg ត្រូវបានបង្កើតឡើងតាមសំណើរបស់ក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិននៅទីក្រុង Lianyungang នៃខេត្ត Jiangsu កាលពីឆ្នាំ២០១៥ និងជាវេទិកាសម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដែលមាន «កិច្ចសហការសន្តិសុខដើម្បីវិបុលភាពរួម» ជាតម្លៃស្នូល។ វេទិកានេះ មានគោលដៅកម្ពស់កិច្ចសហប្រតិបត្តិការលើការអនុវត្តច្បាប់ និងសន្តិសុខសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោកជាមួយនឹងការគិតគូរប្រកបដោយភាពច្នៃប្រឌិត និងវិធានការជាក់ស្ដែងដោយមានការចូលរួមគ្នាការកសាង និងការគ្រប់គ្រងរបស់មន្ត្រីជាន់ខ្ពស់មកពីរដ្ឋាភិបាល និងអង្គការអន្តរជាតិ មន្ត្រីអនុវត្តច្បាប់ និងកងកម្លាំងនគរបាលអ្នកដឹកនាំអាជីវកម្ម និងអ្នកជំនាញប្រឹក្សាយោបល់៕

website_news/2022051202.txt · Last modified: 2022/12/05 08:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki