website_news:2022060401

ពលករខ្មែរ ៨៨ នាក់ចូលមកប្រទេសតាមច្រករបៀងម៉ាឡៃដើម្បីចូលរួមបុណ្យចូលឆ្នាំថ្មី

https://www.kampucheathmey.com/ ថ្ងៃអង្គារ ៥ មេសា ២០២២ដោយ deth leng

វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ម៉ាឡៃ បានប្រាប់ឲ្យដឹងថា មានពលករខ្មែរ ដែលកំពុងបម្រើការងារនិងស្នាក់នៅប្រទេសថៃ ចំនួន ៨៨ នាក់ បាននាំគ្នាសម្រុកចេញពីប្រទេសថៃចូលតាមច្រកព្រំដែនម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីមកលេងស្រុក និងចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិផង។ ការសម្រុករបស់ពលករខ្មែរធ្វើដំណើរចេញពីប្រទេសថៃ ចូលមកស្រុកខ្មែរនេះ គឺដោយសារពួកគាត់នឹករលឹកស្រុកកំណើត ដែលពួកគាត់ខកខានមកលេងរយៈពេល២ឆ្នាំមកហើយ និងមួយទៀតដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខផងដែរ ព្រោះរដ្ឋាភិបាលបានផ្អាកប្រារព្ធពិធីចូលឆ្នាំខ្មែរពីរឆ្នាំមកហើយ ដោយសារការរាតត្បាតជំងឺកូវីដ១៩។

វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ម៉ាឡៃបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថា នេះតាមការណែនាំរបស់ក្រសួងសុខាភិបាលពលករខ្មែរធ្វើដំណើរមកពីថៃ ដែលបានចាក់វ៉ាក់សាំងបានចំនួន២ដូសហើយមិនត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩ទៀតទេ និងតម្រូវឱ្យពួកគាត់ធ្វើដំណើរទៅស្រុកកំណើតតែម្តង។ ប៉ុន្តែចំពោះពលករណា ដែលចាក់វ៉ាក់សាំងមិនបានគ្រប់ដូស ឬមិនទាន់បានចាក់វ៉ាក់សាំងត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល គឺត្រូវធ្វើតេស្តរកជំងឺកូវីដ១៩។ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ម៉ាឡៃបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថា ពលករខ្មែរ ៨៨នាក់នោះមាន ស្រី៣៨នាក់ កុមារ៧ នាក់វិលពីស្រុកថៃ ចូលមកស្រុកខ្មែរ ដើម្បីមកចូលឆ្នាំខ្មែរនៅពេលខាងមុខ តាមច្រករបៀងស្រុកម៉ាឡៃ តាមភូមិសាស្ត្រប៉ុស្តិ៍សង្កែ ចំណុចកំពង់បងសល់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕

website_news/2022060401.txt · Last modified: 2022/04/06 11:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki