website_news:2022060402

ខាងភាគីថៃ បានបញ្ជូនពលករខ្មែរចំនួន ២៨២នាក់ មកស្រុកកំណើតវិញ

https://cen.com.kh/ Posted ByPen Srey NeatApril 5, 2022

សំពៅលូន ៖ ទីបញ្ជាការវរសេនាតូចលេខ ៨១៩ ស្រុកកំរៀង-ស្រុកភ្នំព្រឹក បានឲ្យដឹងថា នៅថ្ងៃទី៥ ខែ មេសាឆ្នាំ២០២២ ខាងភាគីថៃ បានបញ្ជូនពលករខ្មែរលើទី១ ចំនួនរួម ២៨២នាក់ ស្រី ១០៨នាក់ ក្មេងរួម ៥៨នាក់ ក្មេងស្រី ២៧ នាក់។ ប្រភពដដែលបន្តថា កម្លាំងយើងបានធ្វើការវាស់កំដៅនិងកត់ត្រារួច ក្រុមគ្រូពេទ្យបានយកសំណាករហ័សរួចរាល់ឃើញថាពលកទាំង ២៨២នាក់ , វិជ្ជមានចំនួន ១ នាក់ស្រី១នាក់។ ក្រុមគ្រូពេទ្យបានយកគាត់ ទៅព្យាបាល នៅមណ្ឌលត្រាវជូរ ស្រុកសំពៅលូន។ ដោយឡែកពលករចំនួន ១៦ នាក់ស្រី ៧ នាក់ ក្មេងរួម១ នាក់ស្រី ១ នាក់ បញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូនមធ្យាបាយធ្វើដំណើរ ដោយរថយន្តយោធា។ ដោយឡែកពលករដែរបានចាក់វ៉ាក់សាំងដុសទី ២ រួមចំនួន ២៦៥នាក់ ស្រី ១០០នាក់ ក្មេងរួមចំនួន ៥៧នាក់ស្រី ២៦នាក់ ក្មេងចាក់វ៉ាក់សាំង ចាប់ពីអាយុ ៥ ឆ្នាំដល់ ១៨ ឆ្នាំបានចំនួនរួម ១២ នាក់ស្រី ៦នាក់។ ក្រុមគ្រូពេទ្យឲ្យពួកគាត់ ទៅស្រុកកំណើតវិញរៀងៗខ្លួន។ មធ្យោបាយធ្វើដំណើរ ដោយរថយន្តឯកជន៕ សុទ្ធ លី

website_news/2022060402.txt · Last modified: 2022/04/06 11:18 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki