website_news:2022060404

ជិតចូលឆ្នាំ ពលករមកពីថៃ តាមច្រកខេត្តបន្ទាយមានជ័យ ១ថ្ងៃជាង១ពាន់នាក់ តែអ្នកវិជ្ជមានកូវីដ-១៩ តិចតួច

https://www.btv.com.kh/ 04/05/2022 03:04 PM

បន្ទាយមានជ័យ៖ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែគៀកជិតឈានមកដល់ ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ បានត្រឡប់មកស្រុកកំណើតវិញ តាមច្រកខេត្តបន្ទាយមានជ័យ មានការកើនឡើង ដែលថ្ងៃខ្លះកើន ដល់ជាង១ពាន់នាក់ ប៉ុន្តែការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ មានការថយចុះ ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែមេសានេះ បានឱ្យដឹងថា ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ តាមច្រកខេត្តបន្ទាយមានជ័យ តម្រូវឲ្យធ្វើតេស្តសម្រាប់អ្នកដែលមាន អាការៈមិនស្រួលខ្លួន ហើយអ្នកបានចាក់វ៉ាក់សាំងដូសទី២រួចរាល់ អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះ និងអ្នកមិនទាន់ចាក់ ត្រូវធ្វើចត្តាឡីស័យគ្រប់ចំនួនថ្ងៃ ដែលកំណត់ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក នឹងត្រូវចាក់វ៉ាក់ សាំងកូវីដ-១៩ ។ ឯកឧត្តម បានបន្តថា ការវិលត្រឡប់របស់ពលករខ្មែរ ចូលតាមច្រកខេត្តបន្ទាយមានជ័យ កាលពី ដើមឆ្នាំ២០២២ ក្នុងមួយថ្ងៃត្រឹមជាង៤០០ ទៅ៥០០នាក់ ប៉ុន្តែកាន់តែជិតដល់បុណ្យចូលឆ្នាំ គឺកើនក្នុង មួយថ្ងៃប្រមាណ៧០០នាក់ ដែលថ្ងៃខ្លះកើនឡើងរហូតដល់ជាង១០០០នាក់ ក្នុងចំណោមនេះ រកឃើញ អ្នកវិជ្ជមានកូវីដ-១៩ តិចតួចប៉ុណ្ណោះ ហើយបើគិតមកដលពេលនេះ គឺមានពលករចំនួនជាង ១ម៉ឺននាក់ ហើយដែលបានវិលមកពីថៃ ។ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា បច្ចុប្បន្ន នៅខេត្តបន្ទាយមានជ័យ កំពុងដំណើរការចាក់វ៉ាក់សាំង កូវីដ-១៩ ដូសទី៣ ជូនដល់ប្រជាពលរដ្ឋ ហើយសម្រាប់ដូសទី៤ បានចាក់ដល់មន្ត្រីជួរមុខ ខណៈប្រជា ពលរដ្ឋមួយចំនួន ក៏បានចាក់ដូសទី៤នេះដែរ ៕

website_news/2022060404.txt · Last modified: 2022/04/06 11:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki