website_news:2022060501

តុលាការកំពូល តម្កល់ទោសជនជាតិអង់គ្លេសម្នាក់ ជាប់គុក ២ ឆ្នាំ ៦ ខែ ពាក់ព័ន្ធនឹងការប្រ.ទូស្តកេ.រ្តិ៍ខ្មា.ស នៅខេត្តសៀមរាប

https://cen.com.kh/ Posted ByPen Srey NeatMay 5, 2022

ភ្នំពេញ : តុលាការកំពូល កាលពីព្រឹកថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២២នេះ បានតម្កល់ទោស ជនជាប់ចោទជនជាតិអង់គ្លេសម្នាក់ ជាប់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ ជាប់ពាក់ព័ន្ធនឹងបទល្មើសប្រទូស្តកេរ្តិ៍ខ្មាសមានស្ថានទម្ងន់ទោស ធ្វើសកម្មភាពបៀតបៀន កេរ្តិ៍ខ្មាស ទៅលើជនរងគ្រោះ ប្រព្រឹត្តនៅសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប និងខេត្តសៀមរាប កាលពីអំឡុង ឆ្នាំ ២០២០។

លោកជំទាវ គិម សត្ថាវី ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះនៃសាលាកំពូល បានថ្លែងឲ្យដឹងថា ជនជាប់ចោទរូបនេះ មានឈ្មោះ ៖ មេតហ្សិវ វីល្លាម វ៉តឃិន ( MATTHEW WILL AM WATKIN ) ភេទប្រុស អាយុ ៣៩ ឆ្នាំ មុខរបរមុនចាប់ខ្លួន គ្រូបង្រៀនភាសាអង់គ្លេស ។ ចំណែកឯ ជនរងគ្រោះ គឺជាក្មួយស្រីរបស់ប្រពន្ធរបស់ជនត្រូវចោទ MATTHEW WILL AM WATKIN មានអាយុ ១៣ ឆ្នាំ ស្នាក់នៅជាមួយក្រុមគ្រួសាររបស់ MATTHEW WILL AM WATKIN នៅភូមិសាលាកំរើក សង្តាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប ។ នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ MATTHEW WILL AM WATKIN ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ២ ឆ្នាំ ៦ ខែ និងពិន័យជាប្រាក់ចំនួន ៤ លានរៀល សម្រាប់បង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ពីបទ : « ប្រទូស្តកេរ្តិ៍ខ្មាស មានស្ថានទម្ងន់ទោស ទាក់ទងនឹងជនរងគ្រោះ« តាមមាត្រា ២៤៨ នៃក្រមទណ្ឌកម្ម ។

សាលាដំបូងខេត្តសៀមរាប ក៏បានបង្គាប់អោយ MATTHEW WILL AM WATKIN ត្រូវសង់ថ្ងៃជម្ងឺចិត្ត ចំនួន១០ លានរៀល។ តែជនជាប់ចោទ MATTHEW WILL AM WATKIN បានប្តឹងឧទ្ធរណ៍ខណ:ដែលសាលាឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្មរបស់គាត់ រក្សាទុកជាបានការដដែល។ គាត់ក៏ប្តឹងសាទុក្ខ មកតុលាការកំពូលទៀត។ជនជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០ នៅភូមិសាលាកំរើក សង្តាត់សាលាកំរើក នៅក្រុងសៀមរាប ខេត្តសៀមរាប ៕ រក្សាសិទ្ធដោយ ៖ ចន្ទា ភា

website_news/2022060501.txt · Last modified: 2022/05/09 11:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki