website_news:2022060503

សមត្ថកិច្ចថៃចាប់បានពលករខ្មែរលួចឆ្លងដែនខុសច្បាប់ ១៤នាក់ ព្រមទាំងមេខ្យល់ជនជាតិថៃ

https://gntimes.com/ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២

បន្ទាយមានជ័យ៖ កម្លាំងនគរបាលស៊ើបអង្កេតខេត្តស្រះកែវ សហការជាមួយនគរបាលខេត្តប្រាជីនបុរី បានស្កាត់ចាប់មេខ្យល់ជនជាតិថៃ ព្រមទាំងពលករខ្មែរបានចំនួន ១៤នាក់ (ប្រុស ១០នាក់ ) និងវត្ថុតាងរថយន្តដឹកពលករខ្មែរមួយគ្រឿង នៅបរិវេណចំណុចផ្លូវបំបែកជា៣ ភូមិព្រះភ្លើង២ ឃុំព្រះភ្លើង ស្រុកខៅឆ្កច ខេត្តស្រះកែវ និងឃុំខ្លួនយកមកសួរនាំបន្ថែម ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ កាលពីថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២២ ម្សិលមិញនេះ ។ ពលករខ្មែរទាំង ១៤នាក់ ត្រូវបានចោទជាបុគ្គលអន្តោប្រវេសន៍ជនជាតិខ្មែរ ដែលលួចចូលប្រទេសថៃដោយមិនមានលិខិតអនុញ្ញត ។ សារព័ត៌មានថៃបានបញ្ជាក់ថា កម្លាំងការពារព្រំដែនខេត្តស្រះកែវ និងកងកម្លាំងបូរផា ចាប់ឃុំពលករខ្មែរដែលលួចចូលប្រទេសដោយខុសច្បាប់ចំនួន ៦លើក សរុបជិត ១០០នាក់ហើយ ៕ ដោយ៖ ចន្ទ្រា

website_news/2022060503.txt · Last modified: 2022/05/09 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki