website_news:2022060504

រយៈពេល ៤ថ្ងៃ ដើមខែឧសភា ពលករខ្មែរត្រឡប់ពីថៃ តាមច្រកអូរបីជាន់ មានជាង ៥០០នាក់ វិជ្ជមានកូវីដ ២នាក់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០៥ ខែ ឧសភា ឆ្នាំ ២០២២ ម៉ោង ១៨:២៩

បន្ទាយមានជ័យ៖ រយៈពេល ៤ថ្ងៃ ក្នុងដើមខែឧសភានេះ មានពលករខ្មែរត្រឡប់ មកពីប្រទេសថៃ ចូលកម្ពុជា ជាង ៥០០នាក់ តាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ។ ក្នុងនោះ មានអ្នកវិជ្ជមានកូវីដ១៩ ចំនួន ២នាក់។

លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងជាក្រុមការងារ ទទួលពលករខ្មែរច្រកអូរបីជាន់ បានប្រាប់ថា រយៈពេល ៤ថ្ងៃ ក្នុងដើមខែឧសភានេះ មានពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅ មានចំនួន ៥០១នាក់ ក្នុងនោះ មានស្ត្រី ២២៨នាក់។ អ្នកទាំងនោះ មានអ្នកចាក់វ៉ាក់សាំងដូសទី២ និងដូសទី៣ចំនួន ៤៥៩នាក់ ស្រី ២១២នាក់ និងមានអ្នកវិជ្ជមានកូវីដ.១៩ ចំនួន ២នាក់ ស្រី ម្នាក់។ លោកបានបញ្ជាក់ថា ពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ ចូលតាមច្រកអូរបីជាន់ ដែលក្រុមការងារទទួល នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ មានចំនួន ១០៤នាក់ ស្រី ៤៤នាក់ កុមារ ៨នាក់។ ក្នុងនោះ មានអ្នកចាក់វ៉ាក់សាំងដូសទី២ និងដូសទី៣ ចំនួន ១០៤នាក់ ស្រី ៤៤នាក់ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ មានចំនួន ១២០នាក់ ស្រី ៦៧នាក់ កុមារ ៩នាក់ អ្នកចាក់វ៉ាក់សាំងដូសទី២ និងដូសទី៣ មានចំនួន ១២០នាក់ ស្រី ៥៨នាក់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ មានចំនួន ១៤២នាក់ ស្រី ៦២នាក់ កុមារ ១២នាក់ អ្នកចាក់វ៉ាក់សាំងដូសទី២ និងដូសទី៣ មានចំនួន ១៣៣នាក់ ស្រី ៥៩នាក់ ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ មានចំនួន ១១២នាក់ ស្រី ៥៥នាក់ កុមារ ១៣នាក់ អ្នកចាក់វ៉ាក់សាំងដូសទី២ និងដូសទី៣ មានចំនួន ១០២នាក់ ស្រី ៥១នាក់។

ដោយឡែក នៅច្រកបឹងត្រកួន ក្នុងស្រុកថ្មពួក រយៈពេល ៤ថ្ងៃនេះ ក្រុមការងារទទួលពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ មានចំនួន ៣១នាក់ ស្រី ២០នាក់៕ ប៊ុន ធឿន

website_news/2022060504.txt · Last modified: 2022/05/09 11:11 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki