website_news:2022060907

សមត្ថកិច្ច ស្រាវជ្រាវតាមបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេង មួយករណីទៀត រកឃើញជនជាតិមីយ៉ាន់ម៉ា២នាក់

http://fna.asia/bb678be 2022-09-03 06:00pm

(ព្រះសីហនុ)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន ហ័ង ឡឹ ដែលមានទីតាំងស្ថិតនៅ ក្រុមទី៩ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយបានរកឃើញជនរងគ្រោះជាជនជាតិមីយ៉ាន់ម៉ា២នាក់ ដែលមានការប្តឹងថាត្រូវបានបង្ខាំង។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ប្រតិបត្តិការនេះ បានធ្វើឡើងបន្ទាប់ពីមានបណ្តឹងចូលប្រព័ន្ធ Hotline ក្រុមការងារសម្តេចក្រឡាហោម ស ខេ ថាត្រូវបានគេចាប់បង្ខាំងទុក ដើម្បីឱ្យនៅបម្រើការងារក្នុងក្រុមហ៊ុន នៅក្នុងខេត្តព្រះសីហនុ ចំនួន ០១ករណី។ នាយឧត្តមសេនីយ៍ បានបញ្ជាក់ថាកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះមកដល់ទីតាំងក្រុមហ៊ុនខាងលើនេះ បានស្រាវជ្រាវស្វែងរក ឃើញជនរងគ្រោះចំនួន០២នាក់ មាន១៖ ឈ្មោះ AUNG MYINT THU ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា អាយុ២៧ឆ្នាំ និង២៖ ឈ្មោះ SAI SI THU SHEIN ភេទប្រុស ជនជាតិមីយ៉ាន់ម៉ា អាយុ២៨ឆ្នាំ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបន្ថែមថា ក្រោយការសាកសួរ ជាលទ្ធផលបឋមពុំមានការបង្ខាំង និងធ្វើទារុណកម្មឡើយ បន្ទាប់មកកម្លាំងសមត្ថកិច្ច ក៏បានឃាត់អ្នកគ្រប់គ្រងឈ្មោះ OOI SEE CHOON ភេទប្រុស ជនជាតិម៉ាឡេស៊ី អាយុ ៤៧ឆ្នាំ មកធ្វើការសាកសួរ ដើម្បីបន្តតាមនីតិវិធី៕

website_news/2022060907.txt · Last modified: 2022/09/07 17:40 by kun keorasmey

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki