website_news:2022061204

តុលាការកំពូល ជម្រះបណ្តឹងសាទុក្ខ បុរសជាប់ចោទអាមេរិកកាំងម្នាក់ ពាក់ព័ន្ធនឹងការរួមភេទជាមួយក្មេងប្រុសខ្មែរ និង ផលិតផលរូបថតអាសអាភាស !

https://cen.com.kh/archives/582702.html Posted ByPen Srey NeatDecember 4, 2022

ភ្នំពេញ: បុរសជាប់ចោទ ជនជាតិអាមេរិកម្នាក់ កាលពីថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២២ ត្រូវបានតុលាការកំពូល ធ្វើការ ជំនុំជម្រះលើបណ្តឹងសាទុក្ខរបស់គាត់ ដែលត្រូវបានតុលាការជាន់ទាប កាត់ទោស គាត់ដាក់ពន្ធនាគារកំណត់ ០៧ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការបៀតបៀនកេរ្តិ៍ខ្មាស និង ការររួមភេទជាមួយកុមារាខ្មែរ ជាច្រើននាក់តាមរន្ធ (បានសម្រេច) ប្រព្រឹត្តនៅក្នុងបន្ទប់ជួលរបស់ ជនល្មើស ស្ថិត នៅភូមិសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីពីអំឡុងឆ្នាំ ២០១៩។

លោក និល ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ តុលាការកំពូល បានថ្លែងឲ្យដឹង នៅក្នុងអង្គសវនាការថា ជនជាប់ចោទ រូបនេះ មានឈ្មោះ ROBINSON SHAUN EARl ( រ៉ូបីនសុន ស៊នអែល ) ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិអាមេរិកកាំង ។ ចំណែកឯ ក្មេងប្រុសរងគ្រោះមានឈ្មោះ ស.វ.ណ. ភេទ ប្រុស អាយុ ១៤ ឆ្ឆ្នាំ មានទីលំនៅ នៅចំណុចកើតហេតុ ខាងលើ។ លោកចៅក្រមបានថ្លែងឱ្យដឹងថា: នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ឈ្មោះ ROBINSON SHAUN EARI ត្រូវបានសាលាដំបូងខេត្តសៀមរាប កាលថ្ងៃ ទី ១៨ ខែ មិនា ឆ្នាំ ២០២០ កាត់ទោស ដាក់ពន្ធនាគារ កំណត់ ០៧ ឆ្នាំ និង បង្កាប់ឱ្យសងជំងឺចិត្តចំនួន ២០ លានរៀល ទៅកុមារាកម្ពុជាម្នាក់ ដែលជា ជនរងគ្រោះ។ ជនជាប់ចោទត្រូវបានជាប់ចោទពីបទ: ការទិញពេស្យាចារកុមារ និង ការផលិត រូបភាព និង សម្ភារៈ អាសអាភាស នៃនៃកុមា តាមមាត្រា ២៣ និង មាត្រា ៣៤ នៃច្បាប់ស្តីពីការបង្រ្កាបអំពើ ជួញដូរ មនុស្ស និង អំពើ អាជីវកម្មផ្នូវភេទ។

ជនជាប់ចោទ បានប្តឹងឧទ្ធរណ៍ ខណៈសាលាឧទ្ធរណ៍បាត់ដំបង បានតម្កល់ទណ្ឌកម្មរបស់គាត់រក្សាទុកជាបានការដដែល ។ គាត់ក៏បានបន្តប្តឹងសាទុក្ខ មកកាន់តុលាការកំពូលទៀត ។ ជនជាប់ចោទឈ្មោះ ROBINSON SHAUN EARl ត្រូវបានចាប់ឃាត់ខ្លួន កាលពថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០១៩ នៅភូមិសាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្រោយឃាត់ខ្លួន , សមត្ថកិច្ចនគរបាលជំនាញ ដកហូតបានវត្ថុតាងមាន៖ ១. កុំព្យូទ័រឡែបថប ១ គ្រឿង ,២ .អង្គ ចងចាំ ១ គ្រឿង ,៣.ដៃ ហ្គេម ក្មេង លេង៣ គ្រឿង ,៤. ទឹក ថ្នាំ រអិល ២ ដដប (ទឹកសម្រាប់រួមភេទ) ព្រមទាំង ថតអាក្រាត និង វិដេអូ សិច មួយចំនួន ពីគាត់។ នៅក្នុងសំណុំរឿងនេះ តុលាការកំពូលនឹងប្រកាសដីកា នៅព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២២ នេះ ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

website_news/2022061204.txt · Last modified: 2022/12/06 09:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki