website_news:2022070202

រកឃើញពលករខ្មែរម្នាក់កើតជំងឺកូវីដ ក្នុងចំណោមពលករខ្មែរត្រឡប់មកពីថៃ២៨៤នាក់

https://kbn.news/ February 4, 2022

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចស្នងការនគរបាលខេត្តបាត់ដំបង សហការជាមួយកម្លាំងកងយោធពលខេរភូមិន្ទ និងក្រុមគ្រូពេទ្យ បានទទួលពលករវិលត្រឡប់មកស្រុកវិញ ដែលភាគីថៃ បានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង។ សមត្ថកសិច្ច បានឲ្យដឹងថា ពលករដែលវិលត្រលប់មកកម្ពុជាវិញ សរុបចំនួន២៨៤នាក់, ស្រី១០៩នាក់ និងក្មេង៣៨នាក់។ បន្ទាប់ពីសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវី-១៩រួចរាល់ ក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័ស និងជាលទ្ធផល គឺវិជ្ជមានកូវីដ-១៩ម្នាក់។ ក្នុងនោះពលករដែលមានកាតចាក់វ៉ាក់សាំង ចំនួន២៣៤នាក់ (ស្រី៨៧នាក់, ក្មេង៣២នាក់) ចំណែកពលករចំនួន៥០នាក់, ស្រី២២នាក់ និងក្មេង៦នាក់ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន។ ដោយបានចាក់វ៉ាក់សាំងអោយក្មេងចាប់ពីអាយុ ៥ឆ្នាំ ដល់ ១៨ឆ្នាំ ចំនួន១៦នាក់ (ស្រី៩នាក់) ហើយក្រុមគ្រូពេទ្យអនុញ្ញាតអោយត្រឡប់ទៅស្រុកកំណើតរៀងៗខ្លួនវិញ។

website_news/2022070202.txt · Last modified: 2022/02/07 10:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki