website_news:2022070207

នគរបាលស្រុកកំរៀង ឃាត់ខ្លួនមេខ្យល់ម្នាក់ បម្រុងនាំពលរដ្ឋឆ្លងដែន ទៅប្រទេសថៃ

https://cen.com.kh/ Posted ByPen Srey NeatFebruary 6, 2022

បាត់ដំបង ៖ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧និង០០នាទី លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង ដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៩ ដែលមានលោកវរសេនីយ៍ឯក ម៉ង់ ស៊ី ជាមេបញ្ជាការបង្ក្រាបករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន១ករណី ក្នុងបទល្មើសជាក់ស្ដែង។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាមេខ្យល់ម្នាក់ និងទប់ស្កាត់ពលករ បម្រុងឆ្លងដែនចំនួន០៣នាក់ (ស្រី០២នាក់) អនីតិជន។ ជនសង្ស័យជាមេខ្យល់ឈ្មោះ រិទ្ធ វាសនា ហៅ យ៉ត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរ កម្មករ ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅ ការិយាល័យជំនាញដើម្បីអនុវត្តតាមច្បាប់ ។ រីឯប្រជាពលរដ្ឋរងគ្រោះបានអប់រំណែនាំឱ្យវិលទៅលំនៅដ្ឋានវិញ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

website_news/2022070207.txt · Last modified: 2022/02/07 11:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki