website_news:2022070301

ថៃក្រើនរំលឹកនិយោជកឲ្យបន្តការចុះបញ្ជីពលករខ្មែរជាថ្មីអោយបាននៅត្រឹមចុងខែមីនា

https://www.khmertimeskh.com/ Khmer Times March 4, 2022

ក្រសួងការងារថៃកាលពីថ្ងៃព្រហស្បតិ៍បានក្រើនរំលឹកនិយោជករបស់កម្មករមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ឱ្យបន្តការចុះឈ្មោះរបស់ពួកគេឡើងវិញអោយបាននៅចុងខែនេះ។ រដ្ឋមន្ត្រីក្រសួងការងារ លោក Suchart Chomklin បាននិយាយថា និយោជកថៃត្រូវបានអនុញ្ញាតឱ្យជួលកម្មករមកពីប្រទេសជិតខាងទាំងបី ក្រោមសេចក្តីសម្រេចចិត្តចំនួនបី ចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១៩ ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២០ និងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ បន្ទាប់មកគណៈរដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចមួយទៀតនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដើម្បីបន្តសុពលភានៃសេចក្តីសម្រេចចិត្តមុនទាំងបី។ លោក Suchart បាននិយាយថា ពលករមកពីប្រទេសទាំងបីដែលត្រូវបានផ្តល់ការងារនៅក្រោមសេចក្តីសម្រេចចិត្តទាំងបីនេះ ត្រូវតែបំពេញផ្លូវច្បាប់សម្រាប់ការបន្តចុះឈ្មោះរបស់ពួកគេនៅចុងខែនេះ ដើម្បីអោយពួកគេមានសិទ្ធិធ្វើការក្នុងប្រទេសថៃរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។ លោក Suchart បានបន្ថែមថា និយោជករបស់ពលករចំណាកស្រុកដែលត្រូវបានជួលនៅក្រោមសេចក្តីសម្រេចចិត្តថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ត្រូវតែជូនដំណឹងទៅអាជ្ញាធរដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពរបស់កម្មកររបស់ពួកគេ និងដើម្បីបានអត្តសញ្ញាណប័ណ្ណអន្តោប្រវេសន៍របស់ពួកគេត្រឹមថ្ងៃទី៣១ ខែមីនា។

លោក Pairoj Chotikasathien អគ្គនាយកនៃអគ្គនាយកដ្ឋានការងារបាននិយាយថា មានពលករចំណាកស្រុកប្រមាណ ១១,០០០នាក់ ដែលត្រូវការធ្វើបច្ចុប្បន្នភាពការចុះឈ្មោះ និងទទួលបានអត្តសញ្ញាណប័ណ្ណអន្តោប្រវេសន៍។ លោក Pairoj បាននិយាយថា យើងមានការព្រួយបារម្ភច្រើនចំពោះក្រុមនេះ ពីព្រោះប្រសិនបើការចុះឈ្មោះរបស់ពួកគេមិនត្រូវបានធ្វើបច្ចុប្បន្នភាព អោយបានត្រឹមថ្ងៃទី ៣១ ខែមីនា ពួកគេនឹងមិនមានសិទ្ធិស្នាក់នៅក្នុងប្រទេសថៃឡើយ។ លោក Pairoj បាននិយាយថា និយោជកដែលជួលពលករចំណាកស្រុកដែលមិនបានចុះបញ្ជីអាចនឹងត្រូវពិន័យជាប្រាក់ពី ១០,០០០ បាត ទៅ ១០០,០០០ បាតក្នុងម្នាក់សម្រាប់ពលករខុសច្បាប់។ ប្រសិនបើនិយោជកត្រូវបានគេចាប់បានថាធ្វើខុសដដែលៗ ការផាកពិន័យនឹងត្រូវកើនឡើងទ្វេដង ហើយពួកគេនឹងត្រូវជាប់ពន្ធនាគារយ៉ាងតិចចំនួនបីឆ្នាំ។ ជនអន្តោប្រវេសន៍ខុសច្បាប់នឹងត្រូវរងការផាកពិន័យពី ៥,០០០ បាតទៅ ៥០,០០០ បាតប្រសិនបើពួកគេត្រូវបានចាប់ខ្លួនធ្វើការនៅក្នុងប្រទេសថៃដោយមិនបានចុះឈ្មោះ និងមានអត្តសញ្ញាណប័ណ្ណអន្តោប្រវេសន៍ ហើយនឹងប្រឈមនឹងការនិរទេសផងដែរ។ First published in The Nation

website_news/2022070301.txt · Last modified: 2022/03/07 10:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki