website_news:2022070303

ការសង្គ្រោះជនជាតិថៃពីអ្នកបោកប្រាស់នៅក្នុងប្រទេសកម្ពុជានៅតែបន្តដោយមាន ៥៦នាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះ

https://www.khmertimeskh.com/ Khmer Times March 4, 2022

ប៉ូលីសបានអោយដឹងថា ជនជាតិថៃចំនួន៥៦នាក់ផ្សេងទៀត បានត្រឡប់ពីប្រទេសកម្ពុជាវិញដោយសុវត្ថិភាព ដែលពួកគេត្រូវបានគេបោកបញ្ឆោតឱ្យទៅធ្វើការនៅមជ្ឈមណ្ឌលហៅទូរស័ព្ទរបស់ក្រុមខិលខូច និងត្រូវបានឃុំខ្លួនដើម្បីជំរិតទាលុយ។ ជនជាតិថៃមួយក្រុមចុងក្រោយបង្អស់ ដែលជាជនរងគ្រោះត្រូវបានបោកបញ្ឆោតបានធ្វើដំណើដោយឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ថៃ ត្រង់ចំណុចត្រួតពិនិត្យខ្លុងលឺក ក្នុងខេត្តស្រះកែវ បន្ទាប់ពីអាជ្ញាធរកម្ពុជាប្រគល់ពួកគេអោយទៅវិញកាលពីរសៀលថ្ងៃពុធ។

ជំនួយការអគ្គស្នងការនគរបាលជាតិថៃ ឧត្តមសេនីយ៍ទោ Surachate Hakparn ដែលមានតួនាទីជានាយករងនៃនាយកដ្ឋានការពារស្ត្រី និងកុមារ និងមជ្ឈមណ្ឌលប្រឆាំងការជួញដូរមនុស្សនៃប៉ូលីសថៃ បានមកជួបពួកគេ។ អ្នកដែលត្រឡប់មកវិញត្រូវបានគេនាំទៅពិនិត្យសុខភាពមុនពេលចូលទៅដាក់ឲ្យនៅដាច់ដោយឡែកនៅមណ្ឌលមួយក្នុងស្រុកអារញ្ញ។ ឧត្តមសេនីយ៍ទោ Surachat បាននិយាយថា ប៉ូលីសបានដឹងអំពីស្ថានភាពរបស់ពួកគេ បន្ទាប់ពីពួកគេបានស្វែងរកជំនួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ប៉ូលិសបានជូនដំណឹងទៅស្ថានទូតថៃនៅភ្នំពេញដែលប្រាប់ប៉ូលិសកម្ពុជា។ អាជ្ញាធរមូលដ្ឋានបានឆ្មក់ចូលមជ្ឈមណ្ឌលហៅទូរស័ព្ទក្នុងក្រុងរីសតខេត្តព្រះសីហនុ ហើយបានធ្វើប្រតិបត្តិការសង្គ្រោះ។

ជនរងគ្រោះបាននិយាយថា ពួកគេបានឮអំពីការងារដែលមានប្រាក់ខែល្អនៅក្នុងប្រទេសកម្ពុជា តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយក៏សម្រេចចិត្តសាកល្បងមកធ្វើការ។ ជនរងគ្រោះម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថាពួកគេបានដើរឆ្លងកាត់ព្រំដែនហើយត្រូវបានក្រុមខិលខូចមកយក។ ពួកគេត្រូវបានគេនាំទៅខេត្តព្រះសីហនុ និងបង្ខំឲ្យបោកប្រាស់ប្រជាជននៅប្រទេសថៃតាមទូរស័ព្ទ។ ក្រោយមកពួកគេបានទាមទារសុំសេរីភាព ប៉ុន្តែក្រុមជនពាលមិនព្រម។ ពួកគេត្រូវបានគេចាប់ជាចំណាប់ខ្មាំង ហើយបានប្រាប់ថា គ្រួសាររបស់ពួកគេនៅប្រទេសថៃត្រូវបង់ប្រាក់ចំនួន ១០០,០០បាតក្នុងមួយនាក់ដើម្បីឱ្យពួកគេដោះលែង។ ជនជាតិថៃត្រូវបានឃុំខ្លួននៅក្នុងបន្ទប់តូចៗ និងផ្តល់អាហារមិនគ្រប់គ្រាន់។ ប៉ូលិសបានឲ្យដឹងថា អ្នកខ្លះត្រូវបានគេវាយដំ ហើយប្រាប់ថា ពួកគេនឹងត្រូវលក់ទៅឲ្យថៅកែផ្សេងទៀត៕ ប្រភពៈ Bangkokpost

website_news/2022070303.txt · Last modified: 2022/03/07 10:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki