website_news:2022070305

ឃាត់ខ្លួនជនជាតិចិនជាង ២០ នាក់ ពាក់ព័ន្ធនឹងបទល្មើល ជួញដូរផ្លូវភេទ

https://cen.com.kh/ Posted ByPen Srey NeatMarch 6, 2022

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌដូនពេញ បានបើកការចុះបង្ក្រាបទីតាំងសណ្ឋាគារមួយកន្លែង ដែលមានស្លាកយីហោជាអក្សរចិន ដែលប្រែខ្មែរមកថា ឈូងសមុទ្រក្រអូប ។ ដោយនៅក្នុងនោះបង្កប់លួចបើកនៅសេវាផ្លូវភេទ។ ទីតាំងចុះបង្ក្រាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវលេខ១៧២ កែងនឹងផ្លូវ៥១ (បាស្ទ័រ ) ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការចុះបង្រ្កាបនេះដែរ ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ ពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងមានការដឹកនាំកម្លាំងចុះផ្ទាល់ ពីលោកឧត្តមសេនីយ៍ មេបញ្ជាការទទួលជំនាញ ផងដែរ ។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ការចុះបង្ក្រាប គឺធ្វើឡើង ដោយពាក់ព័ន្ធនឹងបទល្មើសរកស៊ីផ្លូវភេទ ហើយនៅពេលដែលកម្លាំងសមត្ថកិច្ចចុះដល់ទីតាំងខាងលើ ឃើញថា ពិតជាមានប្រាកដមែន បន្ទាប់ពីសមត្ថកិច្ច បានបើកការស្រាវជ្រាវកន្លងមក ។ ប្រភពដដែល បន្តថា ក្នុងនោះដែរកម្លាំងជំនាញ ក៏បានរកឃើញមានថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួន ដែលក្រុមជនសង្ស័យ បានធ្វើសកម្មភាពប្រើប្រាស់ ។រង្វង់ប្រតិបត្តិការជាង៣ម៉ោង កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់មនុស្សប្រុសស្រីជាជនជាតិចិន សរុបជាង២០នាក់ និង បានដកហូតបានវត្ថុតាងមួយចំនួនធំផងដែរ ពាក់ព័ន្ធនឹងបទល្មើសរកស៊ី និងជួញដូរផ្លូវភេទ ក៏ដូចជាគ្រឿងញៀនផងដែរ ។ យ៉ាងណាមិញ ក្រោយការឃាត់ខ្លួន ជនសង្ស័យជាង២០នាក់ ត្រូវបានបញ្ជូនឡើងរថយន្ត ដឹកយកទៅកាន់ ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរនាំ នឹងចាត់ការទៅតាមនីតិវិធីច្បាប់ នៅពេលក្រោយផងដែរ ៕ រក្សាសិទ្ធិដោយ ៖ សា មេត

website_news/2022070305.txt · Last modified: 2022/03/07 10:59 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki