website_news:2022070602

ពលរដ្ឋថៃ ធ្វើការនៅកាស៊ីណូខ្មែរ ខឹងសម្បារប្រកាសនាំគ្នាធ្វើបាតុកម្មនៅស្ថានទូតខ្មែរ រឿងអាជ្ញាធរយកប្រាក់ពីពួកគេគ្រប់ពេលឆ្លងដែន

https://kbn.news/ June 3, 2022

ថ្មីៗនេះមានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា New Lable Aran បានរិះគន់មកលើអាជ្ញាធរដែលប្រចាំការនៅច្រកព្រំដែនខ្មែរ-ថៃ ដោយគេបានអះអាងថាបានធ្វើដំណើរចូលមកក្នុងប្រទេសកម្ពុជានៅច្រកប៉ោយប៉ែត គឺត្រូវបង់ប្រាក់ចំនួន ១,០០០បាត ទៅ ២,០០០បាត និងចំណាយទៅលើសេវាផ្សេងៗជាច្រើនផ្សេងទៀត។ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះមានម្ចាស់គណនីអាខោនហ្វេសប៊ុកមួយដែលមានឈ្មោះថា New Lable Aran ជាជនជាតិថៃ បានធ្វើការផុសរិះគន់កើតទុក្ខមិនសុខចិត្ត ព្រោះតែគាត់ពេល ធ្វើដំណើរឆ្លងកាត់ព្រំដែននៅច្រកប៉ោយប៉ែតដើម្បីឆ្លងចូលមកក្នុងប្រទេសកម្ពុជា ដោយមានលិខិតឆ្លងដែនត្រឹមត្រូវ ប៉ុន្តែរឿងដ៏ហួសចិត្ត និងធ្វើឱ្យគាត់មានការមិនសប្បាយចិត្តព្រោះតែការឆ្លងដែនរបស់គាត់គេតម្រូវឱ្យបង់ប្រាក់ពីចន្លោះ ១,០០០បាត ទៅ ២,០០០បាត ព្រមទាំងបង់សេវាប្រចាំថ្ងៃចំនួន១០០បាត បង់ថ្លៃកាតលឿង ២០បាត និងបង់ថ្លៃកាតស ២០បាត ដោយខាងច្រកព្រំដែនប៉ោយប៉ែតបានអះអាងថាគាត់ប្រើប្រាស់លិខិតឆ្លងដែនថ្មី មិនធ្លាប់មានជាប់ត្រាចេញចូល ដូច្នេះត្រូវតែបង់ប្រាក់ ។ ទាក់ទងនិងករណីនេះបានធ្វើឱ្យគាត់ខឹងជាខ្លាំង ព្រមទាំងបានបញ្ជាក់ថាគាត់ជាជនជាតិថៃ ហើយត្រូវចូលមកធ្វើការ កាស៊ីណូក្នុងប្រទេសកម្ពុជា ជាមួយនឹងមិត្តភ័ក្តរួមការងារជាច្រើនផ្សេងទៀត ហើយពួកគេបាននិយាយថាប្រជាជនថៃមិនអាចទ្រាំទ្របានទេ ដូច្នេះនៅក្នុងថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះពួកគេនឹងនាំគ្នាទៅធ្វើការតវ៉ានៅមុខស្ថានទូតកម្ពុជា ដែលស្ថិតនៅក្នុងប្រទេសថៃ នៅផ្លូវបំបែក Khok Sabang នៅវេលាម៉ោង ១០ព្រឹក។ ក្រោយពីធ្វើការបង្ហោះនូវសារទាំងអស់នេះហើយក៏បានធ្វើឱ្យប្រជាជនថៃជាច្រើននាក់បានចូលទៅខមមិនរិះគន់យ៉ាងចាស់ដៃ មកលើអាជ្ញាធរប្រចាំការនៅច្រកព្រំដែនប៉ោយប៉ែតយ៉ាងព្រោងព្រាត។ យ៉ាងណាមិញទាក់ទងនឹងករណីខាងលើយើងក៏មិនទាន់ដឹងច្បាស់ពីរឿងរ៉ាវស៊ីជម្រៅជាងនេះយ៉ាងណានោះដែរ៕

website_news/2022070602.txt · Last modified: 2022/06/07 11:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki