website_news:2022070701

តុលាការឧទ្ធរណ៍ តម្កល់ទោសស្រ្តីជាប់ចោទវៀតណាមម្នាក់ ជាប់គុក ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធការលក់ដូរក្មេងស្រីខ្មែរចំនួន២នាក់

https://cen.com.kh/ Posted ByPen Srey NeatJuly 6, 2022

ភ្នំពេញ: សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២២ បានប្រកាសសាលដីកា តម្កល់ទោស ស្រ្តីជនជាប់ចោទជនជាតិវៀតណាមម្នាក់ ម្នាក់ ជាប់គុក រយៈ ១៥ ឆ្នាំ ជាប់ពាក់ព័ន្ធនឹងការចាប់ព.ង្រត់ កុមារីខ្មែរ ចំនួន២នាក់ អាយុក្រោម ១០ ឆ្នាំ ពីក្រុងបាវិត ខេត្តស្វាយរៀង នាំមកលក់ឲ្យក្រុមគ្រួសារវៀតណាម នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល ប្រព្រឹត្តនៅក្នុងអំឡុងខែ មេសា ឆ្នាំ ២០១៩។

លោក ប៉ុល សំអឿន ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានឲ្យដឹងថា ជាប់ចោទរូបនេះមាន ឈ្មោះ ង្វៀង លីលឿង ភេទស្រី អាយុ ៣៥ ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅមុខចាប់ខ្លួន នៅក្រុងបាវិត ខេត្តស្វាយរៀង។ នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ង្វៀង លីលឿង ត្រូវបានសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគារ កំណត់ ១៥ ឆ្នាំ និងបង្គាប់ឱ្យ សងថ្លៃជំងឺចិត្ត ចំនួន ២លានរៀល ឱ្យទៅកុមារីខ្មែររងគ្រោះ ក្នុងម្នាក់ៗ ក្រោមការចោទប្រកាន់ពីបទ: នាំចេញដោយមិនស្របច្បាប់ដោយមានគោលដៅ តាមបញ្ញត្តិមាត្រា ១១ នៃ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទ ប្រព្រឹត្តនៅខេត្តស្វាយរៀង និង ខេត្តកណ្តាល កាលពីអំឡុងខែ មេសា ឆ្នាំ ២០១៩។ តែគាត់បានប្តឹងឧទ្ធរណ៍។ ស្ត្រីជាប់ចោទ ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៩ នៅស្រុកកោះធំ ខេត្តកណ្តាល តាមបណ្តឹង របស់ឪពុកម្តាយកុមារីរងគ្រោះ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

website_news/2022070701.txt · Last modified: 2022/07/07 11:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki