website_news:2022070901

ស្រ្តីថៃវ័យក្មេងម្នាក់ ត្រូវបានប៉ូលីសឃាត់ខ្លួន ខណៈធ្វើដំណើរបម្រុងឆ្លងដែនចូលកម្ពុជា ដើម្បីធ្វើការងារឆបោកមួយនេះ

https://cen.com.kh/archives/524170.html Posted ByLeng KhunSeptember 3, 2022

ស្ត្រីជនជាតិថៃម្នាក់ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធជាសមាជិកនៃក្រុមឆបោកតាមទូរស័ព្ទ (Call Center) ខណៈត្រូវបានរកឃើញពេលកំពុងធ្វើដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជា។ មជ្ឈមណ្ឌលបោកប្រាស់ Call Center ត្រូវបានដឹងថា កំពុងដំណើរការយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា។ ក្នុងនោះ ពលករថៃទាំងអ្នកមានចេតនា និងខ្លះមិនមាន ត្រូវបង្ខំឲ្យធ្វើការនៅមជ្ឈមណ្ឌលនេះ ដើម្បីបោកប្រាស់ជនជាតិថៃផ្សេងទៀតក្នុងប្រទេស។

ប៉ូលីស PCT បានចាប់ខ្លួនស្ត្រីនោះ ដែលមានឈ្មោះ Jennisa Muangjam អាយុ ២៣ ឆ្នាំ ជាមួយនឹងភស្តុតាងដែលបង្ហាញពីតួនាទីរបស់នាង ធ្វើការនៅក្នុងមជ្ឈមណ្ឌល Call Center។ ព័ត៌មានបង្ហាញថា នាងគឺជាមិត្តស្រីរបស់មនុស្សសំខាន់ម្នាក់ នៅក្នុងមជ្ឈមណ្ឌល Call Center។ Jennisa ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ ដែលធ្វើឡើងតាមដីកាចាប់ខ្លួន ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងការក្លែងបន្លំ និងករណីជាច្រើនទៀត។ស្រ្តីជាជនសង្ស័យរូបនេះ មានចំណែកក្នុងក្រុមឧក្រិដ្ឋកម្មអន្តរជាតិដែលមានអំពើក្លែងបន្លំដោយប្រើអ៊ីនធឺណិត។ នាងក៏ជាប់ពាក់ព័ន្ធនឹងការលាងលុយដែរ ហើយជាដីកាចាប់ខ្លួន១ក្នុងចំណោម ៥៨ ដីកា សម្រាប់ជាសមាជិកមជ្ឈមណ្ឌល Call Center។ បន្ទាប់ត្រូវបានចាប់ខ្លួន ជនសង្ស័យបានបដិសេធរាល់ការចោទប្រកាន់ ហើយមិននិយាយជាមួយប៉ូលិសទេ។ ប៉ុន្តែ ការស៊ើបអង្កេតបង្ហាញថា នាងកំពុងធ្វើដំណើរត្រឡប់មកកម្ពុជាវិញ។ ស្ត្រីរូបនេះធ្វើការក្រៅផ្ទះ មានន័យថា នាងមិននិយាយផ្ទាល់ជាមួយជនរងគ្រោះដែលត្រូវគេបោកប្រាស់នោះទេ។ នាងក៏ជាមិត្តស្រីកូនប្រុសថៅកែរបស់នាងផងដែរ។ ទាក់ទងរឿងនេះ នោះបានបង្ហាញថា នាងមិនមែនគ្រាន់តែជាជនរងគ្រោះម្នាក់នោះទេ ដែលត្រូវបានបង្ខំឱ្យធ្វើការនៅក្នុងមជ្ឈមណ្ឌល Call Center។

តែទោះជាយ៉ាងណា ប៉ូលីសនៅខេត្ត Samut Prakan បានចេញដីកាចាប់ខ្លួន ហើយបញ្ជាក់ថា មានភស្តុតាងរឹងមាំប្រឆាំងនឹងស្ត្រីនោះ។ ព្រោះមានជនរងគ្រោះបានផ្តល់ព័ត៌មានដល់មន្ត្រីដែលបង្ហាញថា ស្ត្រីរូបនេះកំពុងជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការហៅទូរស័ព្ទ។ រីឯអ្នកផ្សេងទៀតក៏បានបង្ហាញភស្តុតាងនៃការទំនាក់ទំនងតាមអ៊ីនធឺណិតជាមួយជនសង្ស័យផងដែរ។ ក្រុមឆរបោកតាមទូរស័ព្ទ(Call Center) ត្រូវបានដឹងថា នៅតែបន្តកើតមាន និងរីកចម្រើនក្នុងប្រទេសកម្ពុជា។ ពួកគេតែងតែផ្លាស់ប្តូរយុទ្ធសាស្ត្រ ឬផ្លាស់ទី នៅពេលដែលព័ត៌មានអំពីទីតាំង ឬព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ត្រូវបានលេចធ្លាយ។ ជនជាតិថៃជាច្រើននាក់ ដែលទៅធ្វើការនៅមជ្ឈមណ្ឌល (ប៉ូលីសនៅខេត្ត Samut Prakan បានចេញដីកាចាប់ខ្លួន ហើយបញ្ជាក់ថា ភស្តុតាងរឹងមាំប្រឆាំងនឹងស្ត្រីនោះ។ ជនរងគ្រោះបានផ្តល់ព័ត៌មានដល់មន្ត្រីដែលបង្ហាញថាស្ត្រីរូបនេះកំពុងជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការហៅទូរស័ព្ទ។ អ្នកផ្សេងទៀត ដែលមានដីកាចាប់ខ្លួនដែលចេញជាឈ្មោះក៏បង្ហាញភស្តុតាង នៃការទំនាក់ទំនងតាមអ៊ីនធឺណិតជាមួយជនសង្ស័យផងដែរ។ ក្រុមក្មេងទំនើង Call Center នៅតែបន្តកើតមាន និងរីកចម្រើនក្នុងប្រទេសកម្ពុជា។ ពួកគេតែងតែផ្លាស់ប្តូរយុទ្ធសាស្ត្រ ឬផ្លាស់ទីនៅពេលដែលព័ត៌មានអំពីទីតាំង ឬព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានបែកធ្លាយ។ ជនជាតិថៃជាច្រើននាក់ទៅធ្វើការនៅមជ្ឈមណ្ឌល Call Center ទាំងនោះក្នុងប្រទេសកម្ពុជា។ អ្នកខ្លះត្រូវបង្ខំ ហើយខ្លះទៀតទៅដោយស្ម័គ្រចិត្តដោយសង្ឃឹមរកលុយបាន៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

website_news/2022070901.txt · Last modified: 2022/09/07 09:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki