website_news:2022070906

សមត្ថកិច្ចការពារព្រំដែនកម្ពុជា ជួបប្រជុំគ្នាជាមួយសមត្ថកិច្ចការពារព្រំដែនថៃ រួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែនដោយខុសច្បាប់

https://gdlf-kh.com/2022/09/04/2/ Noun Vanny បន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅថ្ងៃអាទិត្យ ៩ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ សមត្ថកិច្ចការពារព្រំដែនកម្ពុជា សរុបចំនួន១៤នាក់ កងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ចំនួន០៤នាក់ យោធាការពារព្រំដែនគោកចំនួន០៨នាក់ និងសមត្ថកិច្ចការពារព្រំដែនថៃ សរុបចំនួន០៧នាក់ នៅវេលាម៉ោង០៨និង៤០នាទីព្រឹក បានជួបប្រជុំគ្នា នៅទីបញ្ជាការដ្ឋានកងអនុសេនាតូចទី២ នៃកងអនុសេនាធំល្បាតទី២ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខភូមិណងយ៉ាកែវ ឃុំ – ស្រុកឃោគស៊ូង ខេត្តស្រះកែវ ប្រទេសថៃ ។

តាមរបាយការណ៍របស់នគរបាលវរសេនាតូចការពារព្រំដែនលេខ៩១១ បង្ហាញឲ្យដឹងនៅថ្ងៃនេះថា ៖ ដោយអង្គភាពចាត់តាំងនៅព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍ការពារព្រំដែនរិទ្ធិសែននិងប៉ុស្តិ៍ការពារព្រំដែនថ្នល់បែក សរុប០៤នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី ពុត រុណ និងលោក វរសេនីយ៍ត្រី រាជ្យ ម៉ូ ជានាយប៉ុស្តិ៍ បានចូលរួមជាមួយយោធា កងការពារព្រំដែន៥០៣ ចំនួន០៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ិន ថុល មេបញ្ជាការកងអនុសេនាធំល្បាតទី២ បានជួបប្រជុំពិភាក្សាជាមួយទាហ៊ានឈុតខ្មៅថៃកងអនុសេនាធំ១,២០២ ចំនួន០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សាន់យ៉ា គៀតឆុំ មេបញ្ជាការ កងអនុសេនាធំ១,២០២ ។

របាយការណ៍បានបញ្ជាក់ថា ៖ ក្នុងជំនួបនេះ គឺដើម្បីបង្កើនរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រួមគ្នាទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ។ រួមគ្នាទប់ស្កាត់ការជួញដូរគ្រឿងញៀន ទំនិញគេចពន្ធ ចោរកម្មឆ្លងដែន ឧក្រិដ្ឋកម្មឆ្លងដែន និងទបល្មើសឆ្លងដែនផ្សេងៗទៀត រាល់ហេតុការណ៍កើតឡើងនៅតាមព្រំដែន ត្រូវផ្តល់ព័ត៌មានឲ្យគ្នាបានដឹងទៅវិញទៅមក ៕

website_news/2022070906.txt · Last modified: 2022/09/07 10:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki