website_news:2022071001

សមត្ថកិច្ចកម្ពុជា ទទួលសំណើ៧ទៀត ទាក់ទងនឹងការអន្តរាគមន៍ស្វែងរកជនបរទេស ៣៣នាក់

http://freshnewsasia.com/index.php/en/localnews/259807-2022-10-06-09-11-36.html 2022-10-06 04:11pm

(ភ្នំពេញ)៖ គិតចាប់ពីម៉ោង៣៖០០នាថ្ងៃទី០៤ ដល់ម៉ោង៣៖០០ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា បានទទួលសំណើចំនួន ០៧ករណី ដើម្បីស្វែងរកជនបរទេសចំនួន ៣៣នាក់។ នេះបើតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា សំណើទាំង ០៧ករណីនេះ មាន២សញ្ជាតិរួមមាន៖ ជនជាតិចិនចំនួន ១១នាក់ និងជនជាតិវៀតណាមចំនួន ២២នាក់។ សម្រាប់ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញា និងបន្តនីតិវិធី។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះ គិតត្រឹមថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ កម្ពុជាទទួលបានសំណើដូចជា៖ * តាមរយៈបញ្ជីតាមដានរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ៤២០សំណើ មានមនុស្សសរុបចំនួន ១,០៤២នាក់ មាន១៣សញ្ជាតិ។

* តាមស្រាវជ្រាវស៊ើបអង្កេតបឋមចំនួន ២២៩សំណើ។ បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាបន្តស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)។

នាយឧត្តមសេនីយ៍ បានបន្តថា ក្នុងនោះសមត្ថកិច្ចបានជួយសង្គ្រោះជនបរទេសចំនួន ៥០៥នាក់ និងឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់ផងដែរ។ សម្រាប់ជនសង្ស័យទាំង ៦៧នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះរួមមាន៖ ជនជាតិចិនចំនួន ៥២នាក់, ជនជាតិខ្មែរចំនួន ១៣នាក់ និងជនជាតិវៀតណាមចំនួន ០២នាក់៕

website_news/2022071001.txt · Last modified: 2022/10/07 11:02 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki