website_news:2022071002

ការពិតត្រូវបានបង្ហាញ ខណៈគ្រួសារមួយបានចោទប្រកាន់ថាកូនប្រុសរបស់ខ្លួនត្រូវបានរក្សាទុកនៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជាសម្រាប់ទឹកប្រាក់ ២០០០ ដុល្លារ

https://www.khmertimeskh.com/501163828//?p=1163828 Khmer Times October 6, 2022

ម្តាយជនរងគ្រោះពីការឆបោកការងារនៅកម្ពុជា បានអង្វរសុំអន្តរាគមន៍ពីរដ្ឋមន្ត្រីការបរទេស Saifuddin Abdullah ដើម្បីនាំកូនប្រុសគាត់ត្រឡប់មកប្រទេសវិញ។ ស្ត្រីអាយុ ៤០ឆ្នាំ ដែលត្រូវបានស្គាល់ថា Tan បាននិយាយថា កូនប្រុសរបស់គាត់ឈ្មោះ Kam Weng Jun បាននៅស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជាតាំងពីថ្ងៃទី ២៣ ខែកញ្ញា បន្ទាប់ពីគាត់បានរត់ចេញពីក្រុមឆបោក។ នេះត្រូវបានរាយការណ៍ដោយសារព័ត៌មានអនឡាញ Malaysiakini.com ដែលបានរាយការណ៍ថាគ្រួសាររបស់ Kam Weng Jun សួរថា “ប្រសិនបើយើងមាន RM9k ហេតុអ្វីបានជាកូនប្រុសរបស់ខ្ញុំទៅធ្វើការនៅប្រទេសកម្ពុជា? នាងបាននិយាយថា Kam បាននៅស្ថានទូតតាំងពីថ្ងៃទី២៣ ខែកញ្ញា ហើយការកុហក ព័ត៌មានមិនពិត ការបំផ្លើស និងការបំភ្លៃការពិតបានចាប់ផ្ដើម។

ខ្មែរថាមស៍ ដឹងច្បាស់អំពីករណីនេះ ។ អង្គហេតុនៃករណីនេះ តាមការបញ្ជាក់របស់មន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា (GDI) គឺ៖

Kam មិនមានទិដ្ឋាការត្រឹមត្រូវ ហើយបានស្នាក់នៅលើសថ្ងៃកំណត់ក្នុងប្រទេសកម្ពុជាជិត១០០ ថ្ងៃ។ ការពិន័យសម្រាប់ការស្នាក់នៅលើសថ្ងៃកំណត់គឺ១០ ដុល្លារក្នុងមួយថ្ងៃ បើនិយាយទូរទាត់ឲ្យសាមញ្ញនេះបានបង្ហាញថាប្រាក់ពិន័យកើនដល់ ១,០០០ ដុល្លារឬច្រើនជាងនេះ រហូតដល់ថ្ងៃដែលឯកសាររបស់គាត់ត្រូវបានចាត់ការ ដើម្បីនិរទេសទៅវិញប្រទេសគាត់វិញ។

គាត់មិនស្នាក់នៅក្នុងស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដូចការចោទប្រកាន់របស់ម្តាយ Kam គឺអ្នកស្រី Tab នោះទេ។ គាត់កំពុងស្នាក់នៅយ៉ាងសុខស្រួលនៅផ្ទះសំណាក់ ដែលគាត់ទទួលបានអាហារបីពេលក្នុងមួយថ្ងៃ។ គាត់បង់ថ្លៃផ្ទះសំណាក់ដោយខ្លួនឯង។ ដូច្នេះគាត់ច្បាស់ជាមិនខ្វះលុយនោះទេ។

ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានទូតម៉ាឡេស៊ីគាត់ស្នាក់នៅផ្ទះសំណាក់ហើយមិននៅឯមន្ទីរឃុំឃាំង របស់នាយកដ្ឋានអន្តោប្រវេសន៍ព្រោះថាជីវិតនៅមណ្ឌលឃុំឃាំងពិតជាពិបាកជាងនៅផ្ទះសំណាក់ឆ្ងាយណាស់។

មន្ត្រី GDI ដែលតាមដានគ្រប់គេហទំព័រ និងព័ត៌មានទាក់ទងនឹងអ្នកបោកប្រាស់ និងជនរងគ្រោះ បាននិយាយថា រហូតមកដល់ពេលនេះ ស្ថានទូតម៉ាឡេស៊ីនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា បានសហការយ៉ាងល្អជាមួយ GDI នគរបាល និងអាជ្ញាធរដទៃទៀត ហើយជាលទ្ធផល ជនជាតិម៉ាឡេស៊ីជាង១០០នាក់ត្រូវបានគេជួយសង្គ្រោះនិងបញ្ជូនទៅផ្ទះ។

Kam មិនមែនជាជនរងគ្រោះ ‘ស្លូតត្រង់’ នៃការឆបោក ដូចដែលក្រុមគ្រួសាររបស់គាត់ចោទប្រកាន់នោះទេ។ មន្ត្រី GDI បានបដិសេធមិនបញ្ជាក់លម្អិតបន្ថែមទៀតទេ ខណៈដែលខ្មែរថាមស៍បានផ្ទៀងផ្ទាត់តាមរយៈប្រភពជាច្រើនថា ស្ថានទូតមិនត្រូវទទួលបានការស្តីបន្ទោសចំពោះបញ្ហារបស់Kam នោះទេ។ មន្ត្រី GDI បានបញ្ជាក់បន្ថែមទៀតថា ការរិះគន់កម្ពុជា ប្រព័ន្ធរបស់ខ្លួន និងបន្ទោសកម្ពុជាចំពោះបញ្ហារបស់ជនជាតិម៉ាឡេស៊ីដែលងាយរងគ្រោះគឺអាចយល់បាន ប៉ុន្តែមិនសមហេតុផលទេ ព្រោះអ្នកដែលចូលមកប្រទេសនេះដោយស្របច្បាប់មិនមានបញ្ហាអ្វីទេ ហើយធ្វើការដោយសន្តិភាព និងសុវត្ថិភាពជាមួយនឹងឯកសារ និងទិដ្ឋាការត្រឹមត្រូវ។ “ភាពលោភលន់ ភាពល្ងង់ខ្លៅ និងការចង់បានលុយស្រួលៗ នៅពេលដែលមនុស្សម្នាក់មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គួរសួរខ្លួនឯងថាតើពួកគេសមនឹងទទួលបានប្រាក់ចំណូលខ្ពស់បែបនេះដែរឬទេ គឺជាកត្តាសំខាន់ ហើយពួកគេត្រូវតែគិតអំពីបញ្ហានេះ។

មន្ត្រី GDI បាននិយាយថា “កាលណាមនុស្សម្នាក់រស់នៅដោយពឹងផ្អែកលើអ្នកដទៃ ហើយដូច្នេះ វាគឺជាវដ្តដែលត្រូវបញ្ឈប់។ ប្រទេសកម្ពុជាបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្រ្កាបអ្នកបោកប្រាស់ទាំងនេះ ដោយរាប់រយនាក់ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន និងត្រូវបាននិរទេស។ បណ្តប្រទេសប្រភពក៏ត្រូវតែបំពេញភារកិច្ចរបស់ពួកគេដែរ ហើយកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងស៊ីសង្វាក់គ្នាគឺចាំបាច់ មិនមែនគ្រាន់តែចោទប្រកាន់ ផ្តល់ព័ត៌មានក្លែងក្លាយ និងវាយប្រហារជាពាក្យសម្តីនោះទេទេ”៕

website_news/2022071002.txt · Last modified: 2022/10/07 11:04 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki