website_news:2022071005

ជនបរទេស ៨នាក់ឆ្លងដែនចូលប្រទេសវៀតណាមដោយខុសច្បាប់ និងមានគោលដៅមកកម្ពុជា ត្រូវនគរបាលវៀតណាមចាប់ខ្លួន

https://www.khmertimeskh.com/501164451//?p=1164451 Khmer Times 07/10/2022

កងការពារព្រំដែនវៀតណាមនៅខេត្ត Cao Bang ភាគខាងជើងប្រទេសវៀតណាម បានចាប់ខ្លួនជនបរទេស៨នាក់ ដែលប៉ុនប៉ងចូលប្រទេសវៀតណាម ដោយខុសច្បាប់រួចមកធ្វើការនៅកម្ពុជា។ អ្នកទាំង៨នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ ខែតុលា នៅភូមិ Dong Na ឃុំ Lang Hieu ស្រុក Trung Khanh។ ក្រោមការស៊ើបអង្កេតបន្ថែម ឆ្មាំការពារព្រំដែនក្នុងស្រុកបានបន្តចាប់ខ្លួនឈ្មោះ Dinh Quoc Huan អាយុ ២០ឆ្នាំ រស់នៅសង្កាត់ Tra Linh ស្រុក Trung Khanh ។ ប៉ុស្តិ៍ឆ្មាំព្រំដែន Ngoc Chung បាននិយាយកាលពីថ្ងៃទី ៥ ខែតុលាថា ខ្លួនបានសម្រេចចិត្តចាប់ផ្តើមដំណើរការផ្លូវច្បាប់ចំពោះករណីរៀបចំការឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសវៀតណាម។

website_news/2022071005.txt · Last modified: 2022/10/07 11:41 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki