website_news:2022080901

ជនរងគ្រោះម៉ាឡេស៊ីជិត ១៥០នាក់ដោយសារការឆបោកការងារត្រូវបានគេជឿថានៅកម្ពុជា

https://www.khmertimeskh.com/501145105//?p=1145105K hmer Times September 5, 2022

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Datuk Seri Saifuddin Abdullah បាននិយាយថា ជនជាតិម៉ាឡេស៊ីសរុបចំនួន ១៤៨ នាក់ ដែលត្រូវបានគេជឿថា ជាជនរងគ្រោះនៃការឆបោកការងារ ត្រូវបានគេគិតថា នៅក្នុងប្រទេសកម្ពុជាគិតត្រឹមថ្ងៃសុក្រ (ថ្ងៃទី ២ ខែកញ្ញា) ។ ពួកគេស្ថិតក្នុងចំណោមជនរងគ្រោះ នៃការឆបោកការងាររបស់ជនជាតិម៉ាឡេស៊ីចំនួន ១៩៥ នាក់ដែលនៅបរទេស។ ក្រៅពីជនរងគ្រោះនៅប្រទេសកម្ពុជាចំនួន១៤៨នាក់ មាន២៣នាក់ត្រូវបានគេជឿថា នៅប្រទេសថៃ ២២នាក់នៅឡាវ និងមានតែពីរនាក់នៅមីយ៉ាន់ម៉ា។

លោក Saifuddin បាននិយាយថា ជនជាតិម៉ាឡេស៊ីសរុបចំនួន ៦៥នាក់ នៅក្នុងប្រទេសកម្ពុជា ១០នាក់នៅប្រទេសថៃ និងឡាវ និងពីរនាក់នៅមីយ៉ាន់ម៉ា ត្រូវបានជួយសង្គ្រោះដោយជោគជ័យ។ «ក្រសួងការបរទេស សូមណែអ្នកដែលរងគ្រោះពីការឆបោកការងារនៅក្រៅប្រទេស សូមមកដាក់ពាក្យបណ្តឹង និងរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចាត់វិធានការបន្ត។ រាល់របាយការណ៍ ឬឯកសារដែលទទួលបាននឹងត្រូវផ្ញើដោយផ្ទាល់ទៅកាន់តំណាងម៉ាឡេស៊ីនៅក្នុងប្រទេសដែលពាក់ព័ន្ធ។ លោកបាននិយាយនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃអាទិត្យនៅក្នុងក្រុង Kuantan រដ្ឋ Pahang ថា “សកម្មភាពតាមដាននឹងត្រូវបានអនុវត្តដោយសហការជាមួយអាជ្ញាធរនៃប្រទេសដែលពាក់ព័ន្ធ ស្របតាមនីតិវិធី និងច្បាប់នៃប្រទេសដែលពាក់ព័ន្ធនឹងការស៊ើបអង្កេត ចារកម្ម កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ឯកសារពាក់ព័ន្ធ ដែលអាចត្រូវការពេលវេលាច្រើន”។

យោងតាមលោក Saifuddin អាជ្ញាធរមូលដ្ឋាននៃប្រទេសពាក់ព័ន្ធតែងតែផ្តល់កិច្ចសហការ និងជំនួយដើម្បីតាមរកជនជាតិម៉ាឡេស៊ីណាម្នាក់ដែលស្ថិតនៅក្នុងប្រទេសរបស់ពួកគេ។ លោកក៏បានណែនាំដល់ប្រជាជនម៉ាឡេស៊ីកុំឱ្យងាយចាញ់បោកគេ ហើយត្រូវប្រុងប្រយ័ត្នជានិច្ចចំពោះការផ្តល់ឱកាសការងារធ្វើការនៅបរទេស ក៏ដូចជាពិនិត្យមើលសុពលភាពនៃការផ្តល់ជូននេះជាមួយការិយាល័យតំណាងនៅក្នុងប្រទេសដែលពាក់ព័ន្ធ ឬនៅ Wisma Putra ។ លើសពីនេះ ពួកគេក៏ត្រូវបានណែនាំឲ្យសុំទិដ្ឋាការអោយបានត្រឹមត្រូវ (ទិដ្ឋាការការងារ) មុនពេលចាប់ផ្តើមការធ្វើដំណើរ ត្រូវប្រាកដថាលិខិតផ្តល់ជូន និងកិច្ចសន្យាការងារត្រូវបានយល់ និងវ៉ៃត្រាជាលាយលក្ខណ៍អក្សរ និងធ្វើដំណើរតាមផ្លូវច្បាប់។ លោកបានបន្ថែមថា “អ្នកដែលជារឿយៗក្លាយជាជនរងគ្រោះនៃការឆបោករួមមានក្មេងវ័យជំទង់ អាយុ ប្រហែល២០ ឆ្នាំ ដែលត្រូវបានសន្យាផ្តល់ជូនដូចជា ប្រាក់កម្រៃជាង ២០០០ ដុល្លារអាមេរិក ប្រាក់ឧបត្ថម្ភខ្ពស់ នឹងផ្តល់សម្ភារៈបរិក្ខារផ្សេងៗ រួមទាំងប្រាក់សម្រាប់វិស្សមកាលជាដើម។

លោក Saifuddin បាននិយាយថាជនរងគ្រោះអាចទាក់ទងអង្គភាពជំនួយកុងស៊ុលសម្រាប់ប្រជាជនម៉ាឡេស៊ីនៅក្រៅប្រទេសតាមរយៈ bkrm@kln.gov.my ហើយប្រជាពលរដ្ឋទាំងអស់នៅបរទេសត្រូវបានណែនាំឱ្យចុះឈ្មោះជាមួយបេសកកម្មម៉ាឡេស៊ីដែលនៅជិតបំផុតឬតាមរយៈគេហទំព័រhttps://ekonsular.kln.gov.my/login

ទន្ទឹមនឹងនេះ ឯកអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោក Datuk Eldeen Husaini Mohd Hashim ត្រូវបានសារព័ត៌មានម៉ាឡេស៊ីដកស្រង់សម្តីថា “យើងបានជួយសង្គ្រោះមនុស្សជាច្រើន ប៉ុន្តែមនុស្សជាច្រើនមិនចង់ត្រឡប់ទៅម៉ាឡេស៊ីវិញទេ។ ខ្លះរត់ចេញពីផ្ទះ ខ្លះរត់គេចពីម្ចាស់បំណុល។ Datuk Eldeen បាននិយាយថា “ពេលខ្លះ ពួកគេមិនចង់ប្រាប់ការពិតដល់ឪពុកម្តាយរបស់ពួកគេទេ។ នៅពេលដែលឪពុកម្តាយមិនដឹងថាត្រូវធ្វើអ្វី ពួកគេបង្កើតរឿងដែលកូនរបស់ពួកគេត្រូវបានចាប់ពង្រត់ ហើយត្រូវបានបង្ខំឱ្យធ្វើការ ប៉ុន្តែនៅពេលដែលយើងទៅជួយពួកគេ ពួកគេបាននិយាយថា ពួកគេមិនចង់ត្រឡប់ទៅវិញទេ”។ បន្ទាប់ពីការវាយឆ្មក់លើកន្លែងក្រុមឆបោក អាជ្ញាធរកម្ពុជាបញ្ជូនជនជាតិម៉ាឡេស៊ីដែលត្រូវបានជួយសង្គ្រោះទៅកាន់បុស្តិ៍អន្តោប្រវេសន៍ ដើម្បីធ្វើការស៊ើបអង្កេត និងរៀបចំឯកសាររបស់ពួកគេ។ លោកបានបន្ថែមថា៖ «នៅពេលដែលរៀបចំឯកសាររួច ពួកគេនឹងត្រូវបញ្ជូនទៅស្ថានទូតសម្រាប់ដំណើរការបញ្ជូនទៅវិញ ដែលនៅពេលនោះយើងនឹងចេញវិញ្ញាបនបត្រសង្គ្រោះបន្ទាន់ និងអោយដំណឹងដល់នគរបាលរបស់យើង និង Wisma Putra»។

បញ្ហានៃការជួញដូរមនុស្សដោយសន្យាអោយការងារ ដែលបានប្រាក់ខែខ្ពស់ត្រូវបានកំរើកឡើងវិញជាថ្មីដូចព្យុះកំបុតត្បូងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយប្រព័ន្ធផ្សព្វផ្សាយបរទេសស្ទើរតែមិនឈប់ឈររាយការណ៍អំពីរឿងនេះ ដូចជាហុងកុង តៃវ៉ាន់ ឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី ក្នុងចំណោមប្រទេសដទៃទៀត។ អាជ្ញាធរត្រូវបានគេជឿថាកំពុងពិនិត្យនូវការកើនឡើងនៃការរាយការណ៍បែបនេះ ហើយជឿថាកំពុងមានជនខិលខូចមួយចំនួនព្យាយាមបំពុលប្រទេសកម្ពុជា ជាពិសេសនៅក្នុងស្ថានការណ៍នៃការបើកប្រទេសឡើងវិញ ដោយព្យាយាមជំរុញលំហូរនៃទេសចរណ៍ និងការរៀបចំសម្រាប់ការប្រកួតកីឡាស៊ីហ្គេមខែឧសភាឆ្នាំ២០២៣ និង ការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា។ Malaysian Media/Khmer Times

website_news/2022080901.txt · Last modified: 2022/09/08 11:54 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki