website_news:2022090301

នៅព្រឹកថ្ងៃអាទិត្យ អាជ្ញាធរស្រុកសំពៅលូន បន្តទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ

https://gdlf-kh.com/ 2022/03/06/ Seng Chanmonirith ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅវេលាម៉ោង០៧និង០០នាទី នាថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពាព្រំដែនគោក លេខ៨១៧ បានចាត់កម្លាំងប៉ុស្តិ៍គីឡូ១៣ ចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក មុឹង-ម៉េត (នាយប៉ុស្តិ៍) សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូនចំនួន០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ត្រី កៅ-ប៊ុណ្ណា (មេបញ្ជាការរងកងអនុសេនាធំ) កម្លាំងយោធាវរសេនាតូច៥៣៣ ចំនួន០៣នាក់ ដឹកនាំ ដោយលោកអនុសេនីយ៍ឯក ឯក-អាំផន (មេបញ្ជាការកងអនុសេនាធំ) បានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន០៨នាក់ (ស្រី០៣នាក់ ក្មេងស្រីម្នាក់)។ ក្រោយពីទទួលបាន កម្លាំងយើងបានធ្វើកត់ឈ្មោះ ចុះកំណត់ហេតុប្រចាំថ្ងៃ អប់រំណែនាំ រួចបានប្រគល់បងប្អូនទាំងអស់ឱ្យទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍។ ជាលទ្ធផល គឺអវិជ្ជមាន បន្ទាប់មកក្រុមគ្រូពេទ្យបានអនុញ្ញាតឲ្យបងប្អូនត្រឡប់ទៅមូលដ្ឋានរៀងៗខ្លួន។

website_news/2022090301.txt · Last modified: 2022/03/09 20:32 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki