website_news:2022090502

ឃាត់ខ្លួនមនុស្សឆ្លងដែនខុសច្បាប់ចូលក្នុងប្រទេសថៃជាច្រើនរយនាក់នៅក្នុងព្រៃ

https://kbn.news/ May 6, 2022

ប្រទេសថៃ៖ នាថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ អាជ្ញាធរក្នុងប្រទេសថៃបានធ្វើការឃាត់ខ្លួនជនចំណាកស្រុក ព្រមទាំងមេខ្យល់ជនជាតិមីយ៉ាន់ម៉ា ដែលបានព្យាយាមធ្វើការឆ្លងដែនចូលទៅធ្វើការក្នុងប្រទេសថៃដោយខុសច្បាប់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath។ ទាក់ទងនឹងការឃាតខ្លួនពលករខុសច្បាប់ទាំងអស់នោះធ្វើឡើងនៅក្នុងខេត្ត Tak នៃប្រទេសថៃ ដំបូងឡើយមានប្រជាពលរដ្ឋម្នាក់រស់នៅក្នុងស្រុក Wang Chao ខេត្ត Tak បានប្រទះឃើញមានមនុស្សជាច្រើននាក់ស្នាក់នៅក្នុងព្រៃនៃតំបន់នោះ ហើយក៏មានការសង្ស័យថា ពួកគេប្រហែលជាពលករឆ្លងដែនខុសច្បាប់ក៏បានរាយការណ៍ទៅកាន់អាជ្ញាធរភ្លាមៗ ដើម្បីចុះមកត្រួតពិនិត្យ។ ក្នុងនោះលោក Ekasit Wilaisilp ចៅហ្វាយស្រុក Wang Chao ខេត្ត Tak ដឹកនាំជាមួយនឹងកម្លាំងល្បាត ព្រមទាំងអាជ្ញាធរមួយចំនួនបានចុះទៅធ្វើអន្តរាគមន៍ និងឆែកឆេរព្រមទាំងបានឃាត់ខ្លួនពលកររួមទាំងមេខ្យល់ខុសច្បាប់សរុបចំនួន១៥៦នាក់ លុះសួរនាំទើបដឹងថាពួកគេ បានធ្វើចំណាកស្រុកពីប្រទេសមីយ៉ាន់ម៉ាឆ្លងដែនអស់រយៈពេល៤ថ្ងៃទើបមកដល់ក្នុងព្រៃនេះក្នុងការលាក់ខ្លួនមុននឹងបន្តដំណើរទៅធ្វើការក្នុងទីក្រុងបាងកកបន្តទៀត។ បន្ទាប់ពីធ្វើការឃាត់ខ្លួនពលករខុសច្បាប់ទាំង១៥៦ នាក់នៅក្នុងព្រៃនោះរួចមក អាជ្ញាធរក៏បានបញ្ជូនពួកគេទៅកាន់មន្ត្រីស៊ើបអង្កេតបន្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ចំពោះពលករដែលបានឆ្លងដែនមកកាន់ប្រទេសថៃនេះ៕ Thairath

website_news/2022090502.txt · Last modified: 2022/05/09 11:16 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki