website_news:2022090507

ថ្ងៃទី៩ឧសភា ចាប់ផ្តើមបន្តសុពលភាពប័ណ្ណ និងលិខិតពលករកម្ពុជា ធ្វើការនៅប្រទេសថៃឡើងវិញ

https://kohsantepheapdaily.com.kh/ ភ្នំពេញ០៧ ខែ ឧសភា ឆ្នាំ ២០២២ ម៉ោង ១៩:៥៥

ភ្នំពេញ៖ គណៈកម្មការផ្តល់ភាពស្របច្បាប់ដល់ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅថៃ បានប្រកាសថា បងប្អូនពលករកម្ពុជា ដែលមានប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស ( OCWC ) និងលិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស ( TD ) ដែលបានផុតសុពលភាព ឬសុពលភាពនៅសល់ក្រោមរយៈពេល ៦ខែ អាចមកបន្តសុពលភាពប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC ) និងលិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស ( TD ) នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២។ ការស្នើសុំបន្តសុពលភាពប័ណ្ណពលករ និងលិខិតធ្វើដំណើរនេះ ត្រូវធ្វើឡើង នៅក្រសួងការងាររបស់ប្រទេសថៃ ដែលមានអាសយដ្ឋាន Mitmaitri Road, Dindaeng, Bangkok 10400, Thailand។

សេចក្តីប្រកាស លើកឡើងថា តម្លៃបន្តសុពលភាពប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស ( OCWC ) និងលិខិតធ្វើដំណើរពលករកម្ពុជា ធ្វើការនៅបរទេស ( TD ) ថ្លៃ ១៤០០បាត ក្នុងពលករម្នាក់។ ការពិនិត្យពាក្យស្នើសុំបន្តសុពលភាព និងអនុម័ត មានរយៈពេល ៥ថ្ងៃ នៃថ្ងៃធ្វើការ ក្នុងករណីឯកសារបញ្ជូនមកត្រឹមត្រូវ។ សេចក្តីប្រកាស លើកឡើងថា ករណីបងប្អូនពលករកម្ពុជា/និយោជក មានចម្ងល់ សូមទាក់ទងលេខទូរស័ព្ទរបស់អនុព័ន្ធការងារអមស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ 094 092 5905៕

website_news/2022090507.txt · Last modified: 2022/05/09 11:26 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki