website_news:2022090601

ពលករខ្មែរ៣នាក់ ត្រូវឃាត់ខ្លួនខណៈបម្រុងលួចឆ្លងដែនទៅថៃដោយខុសច្បាប់តាមរយៈមេខ្យល់

https://kohsantepheapdaily.com.kh/ បន្ទាយមានជ័យ០៨ ខែ មិថុនា ឆ្នាំ ២០២២ ម៉ោង ១០:៤១

បន្ទាយមានជ័យ ៖ ពលករខ្មែរប្រុសស្រី៣នាក់ ត្រូវបានឃាត់ខ្លួនតាមបន្ទាត់ព្រំដែននៅពេលបម្រុងលួចឆ្លងដែនចូលទៅរកការងារធ្វើនៅប្រទេសថៃ ដោយខុសច្បាប់តាមរយៈមេខ្យល់ដែលឃាត់ខ្លួន កាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នៅចំណុចអូរព្រំដែនភូមិក្បាលទំនប់ ឃុំអូរសំព័រ ស្រុកម៉ាឡៃ។

លោកវរៈសេនីយ៍ឯក សួង សៅ មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥បានប្រាប់ថា ៖ ជាការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុម៉េត អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ បានចេញល្បាតតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ បានប្រទះឃើញពលករខ្មែរចំនួន៣នាក់ ស្រី២នាក់ ដែលបម្រុងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ ។ លោកបានបញ្ជាក់ថា ៖ ក្រោយឃាត់ពលករខ្មែរប្រុសស្រី៣នាក់ បានបញ្ជូនមកបញ្ជាការដ្ឋានវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ដើម្បីសាកសួរតាមចម្លើយសារភាព គឺពួកគាត់មានបំណងលួចឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃដោយខុសច្បាប់ តាមរយៈមេខ្យល់ដែលយកម្នាក់តម្លៃ៦.០០០បាត ទទួលជូនទៅរកការងារធ្វើដល់កន្លែង ហើយនៅពេលជូនដល់អូរព្រំដែនរងចាំមេខ្យល់ថៃមកទទួលយកទៅជិះរថយន្ត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនធ្វើណែនាំហើយធ្វើកិច្ចសន្យាអោយត្រឡប់ទៅផ្ទះវិញ ។

លោកវរៈសេនីយ៍ទោ ម៉ាន់ ធី អធិការរងនគរបាលស្រុកអូរជ្រៅ និងជាក្រុមការងារទទួលពលករខ្មែរត្រឡប់ពីថៃតាមច្រកអូរបីជាន់បានប្រាប់ថា ៖ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារបានទទួលពលករខ្មែរត្រឡប់ពីប្រទេសថៃតាមច្រកអូរបីជាន់ស្រុកអូរជ្រៅ រយៈពេល១ថ្ងៃមានចំនួន៨៧នាក់ ស្រី៤៩នាក់ កុមារ៣នាក់ ហើយពលករខ្មែរដែលមានឯកសារចាក់វ៉ាក់សាំងការពារកូវីដ.១៩ដែលចាក់ដូសទី២និងទី៣ មានចំនួន៨៤នាក់ ស្រី៤៧នាក់ កុមារ៨នាក់ កុមារី៨នាក់ ស្រី៣នាក់ ៕

website_news/2022090601.txt · Last modified: 2022/06/09 09:49 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki