website_news:2022090902

តៃវ៉ាន់អះអាងថា ពលរដ្ឋខ្លួន ១១នាក់ផ្សេងទៀតដែលជាប់នៅក្នុងប្រទេសកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍មកប្រទេសវិញ

https://www.khmertimeskh.com/501146609//?p=1146609 Khmer Times September 7, 2022

ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្ម (CIB) បាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិតៃវ៉ាន់ ១១នាក់ ដែលស្ថិតក្នុងចំណោមរាប់រយនាក់ផ្សេងទៀតដែលត្រូវបានជួញដូរមកកម្ពុជា អោយធ្វើការឆបោកបានត្រឡប់ទៅទីក្រុងតៃប៉ិវិញហើយ។ ការិយាល័យបានបន្តថា ការវិលត្រឡប់របស់ជនជាតិតៃវ៉ាន់២នាក់នៅថ្ងៃអាទិត្យនិង៩នាក់ទៀតនៅថ្ងៃចន្ទត្រូវបានធ្វើឡើង ដោយជោគជ័យក្រោមជំនួយពីឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង។ រដ្ឋាភិបាលបាននិយាយថា មនុស្ស១១ នាក់ ស្ថិតក្នុងចំណោមជនជាតិតៃវ៉ាន់ប្រហែល៣៧៣ នាក់ដែលគេដឹងថា ជាប់នៅកម្ពុជាបន្ទាប់ពីត្រូវបានល្បួងអោយទៅទីនោះដោយសន្យាផ្តល់ការងារ ដែលរកកម្រៃបានច្រើន ដែលទីបញ្ចប់ប្រែក្លាយទៅជាការបោកប្រាស់ដោយក្រុមឆបោក។

អ្នកនាំពាក្យលោក Lo Ping-cheng បាននិយាយកាលពីថ្ងៃទី១៨ ខែសីហាថា ជនជាតិតៃវ៉ាន់ប្រមាណ១៤៤នាក់កំពុងត្រូវបានបង្ខាំងខ្លួនប្រឆាំងនឹងឆន្ទៈរបស់ពួកគេ ហើយលិខិតឆ្លងដែនរបស់ពួកគេត្រូវបានរឹបអូស។ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលបានបញ្ជូនមន្ត្រីទំនាក់ទំនងពិសេសនៃបេសកកម្ម CIB លោក Chan Li-tse ទៅកាន់ប្រទេសវៀតណាម ដើម្បីធ្វើការជាមួយមន្ត្រី CIB ដែលឈរជើងនៅទីនោះ ដើម្បីជួយនាំជនជាតិតៃវ៉ាន់ដែលជាប់នៅក្នុងប្រទេសកម្ពុជា។

លោក Chan បាននិយាយថា កិច្ចខិតខំប្រឹងប្រែងនាំយកជនជាតិតៃវ៉ាន់ទាំង ១១នាក់ មកផ្ទះវិញ បានចាប់ផ្តើមនៅពេលដែលគាត់ទាក់ទង លោក ស ខេង តាមរយៈហ្វេសប៊ុក ដោយផ្តល់ឈ្មោះ លេខលិខិតឆ្លងដែន និងទីតាំងរបស់ជនរងគ្រោះដល់លោក។ លោក Chan បាននិយាយថា ព័ត៌មាននេះត្រូវបានទទួលក្នុងអំឡុងពេលស៊ើបអង្កេតលើការជាប់ពាក់ព័ន្ធរបស់សហជីពឫស្សី(Bamboo Union) ដែលជាក្រុមឧក្រិដ្ឋជននៅតៃវ៉ាន់ ជួញដូរជនជាតិតៃវ៉ាន់មកកម្ពុជា។ លោកបានបន្ថែមថា ក្នុងអំឡុងពេលស៊ើបអង្កេត មន្ត្រីអនុវត្តច្បាប់បានរកឃើញសៀវភៅកត់ត្រាដែលមានទិន្នន័យផ្ទាល់ខ្លួន និងទីតាំងរបស់ជនជាតិតៃវ៉ាន់ទាំង ១១ នាក់ ដែលនៅកន្លែងផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា រួមទាំងខេត្តព្រះសីហនុ និងខេត្តកណ្តាល។ Chan បាននិយាយថា អ្នកខ្លះដែលបានត្រលប់មកវិញបាននិយាយថា ខណៈដែលពួកគេដឹងពីការកើនឡើងនៃការបោកប្រាស់ការងារ ពួកគេគិតថាការងារនេះគឺស្របច្បាប់ ដោយសារពួកគេត្រូវបានសម្ភាសន៍តាមប្រព័ន្ធវីដេអូ។ លោក Chan បានបន្តថា នៅពេលទៅដល់ប្រទេសកម្ពុជា លិខិតឆ្លងដែនរបស់ពួកគេត្រូវបានសមាជិកក្រុមឆបោករឹបអូសដោយជនរងគ្រោះម្នាក់និយាយបានថា អ្នកណាបំពានវិន័យត្រូវបានគេវាយធ្វើបាប។

លោក ស ខេង ដែលជាប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សផងដែរ កាលពីខែមុន បានសន្យាបង្ក្រាបការជួញដូរមនុស្សនៅក្នុងប្រទេស។ Taipei Times

website_news/2022090902.txt · Last modified: 2022/09/09 10:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki