website_news:2022091202

វៀតណាម ស្នើសុំអនុសាសន៍ពីកម្ពុជា លើកិច្ចសហការប្រយុទ្ធប្រឆាំង បទល្មើសឆ្លងដែន គ្រប់ប្រភេទ

https://dap-news.com/national/2022/12/08/298163/ ByPH104Posted on December 8, 2022

ភ្នំពេញ៖ លោក LE VAN PHUONG ប្រធានស្ថានតំណាងក្រសួង នគរបាល អមស្ថានទូតសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំកម្ពុជា បានស្នើសុំអនុសាសន៍ចង្អុល ដឹកនាំបំពេញបន្ថែមពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លើកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបង្កើនការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ជារួម នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ។

ការស្នើសុំនេះធ្វើឡើង នាថ្ងៃទី៨ ធ្នូនេះ ក្នុងឱកាសលោក LE VAN PHUONG និងសហការីចូលជួបសម្តែងការ គួរសមជាមួយ នាយឧត្តមសេនីយ៍ នេត សាវឿន និងឧទ្ទេសនាមលោក NGUYEN VAN CUONG អនុប្រធានទទួលកិច្ចការតម្រួត ព្រមទាំងរាយការណ៍ អំពីលទ្ធផល កិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និង នគរបាលវៀតណាម ដែលសម្រេចបានក្នុងឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ បន្តនាពេលខាងមុខ នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ។ ក្នុងជំនួបនេះ ភាគីតំណាងក្រសួង នគរបាលវៀតណាម ក៏បានស្នើសុំអនុសាសន៍ចង្អុលដឹកនាំបំពេញបន្ថែមពី នាយឧត្តមសេនីយ៍ នេត សាវឿន លើកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំង បទល្មើសឆ្លងដែនគ្រប់ប្រភេទ ពិសេសបង្កើនការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ជារួម នៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍អគ្គស្នងការ នគរបាលជាតិ បានថ្លែងនូវការកោតសរសើរ និងគាំទ្រដល់លទ្ធផល នៃកិច្ចសហប្រតិបត្តិការ ដែលភាគីទាំងពីរសម្រេចបានក្នុងឆ្នាំ២០២២នេះ ។ ជាអនុសាសន៍ដឹកនាំបន្ថែម លើលទ្ធផលដ៏ល្អដែលមានស្រាប់ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានចង្អុលដឹកនាំឱ្យនាយកដ្ឋាន-អង្គភាពជំនាញ នៃភាគីទាំងពីរបន្តលើក កម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរព័ត៌មាន ទាន់ហេតុការណ៍ និងបទពិសោធន៍ ព្រមទាំងពង្រឹងការសម្របសម្រួលរួមសហការ ដោះស្រាយប្រយុទ្ធប្រឆាំងបទល្មើស ឱ្យបានទាន់ពេលវេលា ចំគោលដៅ និងមានប្រសិទ្ធភាព និយាយជារួមសហការដោះស្រាយ កុំឱ្យបទល្មើស មានការរីករាលដាល ។ ក្នុងជំនួបនេះដែរ ភាគីទាំងពីរកម្ពុជា-វៀតណាម ក៏បានប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យបានល្អប្រសើរបន្ថែមទៀត រវាងស្ថាប័នអនុវត្តច្បាប់នៃ ប្រទេសទាំងពីរ ក្នុងការបង្ការទប់ស្កាត់បទ ល្មើសឆ្លងដែនគ្រប់ប្រភេទ ៕

website_news/2022091202.txt · Last modified: 2022/12/09 21:01 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki