website_news:2022100101

ជនជាតិថៃចំនួន៥០០ នាក់ត្រូវបានសង្គ្រោះ ពីក្រុមបោកប្រាស់ដោយផ្តល់ការងារ ក្នុងប្រតិបត្តិការរួមគ្នារវាងនគរបាលកម្ពុជា និងថៃ ក្នុងខែធ្នូតែមួយ

https://www.khmertimeskh.com/ ខ្មែរថាមស៍ January 7, 2022

ជំនួយការអគ្គស្នងការនគរបាលជាតិ លោក Surachate Hakparn បានមានប្រសាសន៍ កាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរថៃបាន និងកំពុងសម្របសម្រួលជាមួយមន្ត្រីកម្ពុជា ក្នុងការជួយសង្គ្រោះពលករថៃ ដែលត្រូវបានគេបោកប្រាស់។ មនុស្សជាច្រើនត្រូវបានបង្ខំឱ្យធ្វើការនៅជិតព្រំដែនជាមួយខេត្តត្រាត និងកន្លែងផ្សេងទៀតក្នុងខេត្តពោធិ៍សាត់ កោះកុង ខេត្តព្រះសីហនុ និងក្រុងប៉ោយប៉ែត។ លោកឧត្តមសេនីយ៍ទោ Surachat បានមានប្រសាសន៍ថា អ្នកវិនិយោគចិនមួយចំនួននៅកម្ពុជា ដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ មិនទាន់ចំណាត់ការអំពីការអនុវត្តន៍ច្បាប់របស់ប្រទេសកម្ពុជា និងមិនទាន់បានដោះលែងពលករថៃ ពីសណ្ឋាគារ និងភោជនីយដ្ឋាននៅឡើយទេ។គាត់មានប្រសាសន៍ថា មនុស្សចំនួន៥០២នាក់ ត្រូវបានបញ្ជូនត្រឡប់ពីប្រទេសកម្ពុជាវិញ។ ជនជាតិថៃប្រហែល ១,០០០ នាក់ទៀតជាប់នៅទីនោះ ដែលត្រូវបានបង្ខិតបង្ខំកម្មាំងពលកម្ម ហើយកំពុងត្រូវការការជួយសង្គ្រោះ។លោកបានព្រមានអ្នកស្វែងរកការងារឱ្យប្រុងប្រយ័ត្ន និងកុំចាញ់បោកតាមការផ្ញើសារ និងការបង្ហោះតាមហ្វេសប៊ុក អញ្ជើញពួកគេឱ្យមកធ្វើការជាមួយនឹងប្រាក់ខែពី២ម៉ឺន ទៅ៣ម៉ឺនបាត ក្នុងប្រទេសកម្ពុជា។ លោកបន្តថា ពួកគេគួរស្វែងរកការបញ្ជាក់ពីនាយកដ្ឋានការងារជាមុនសិន។

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ក្រុមការងារចម្រុះកម្ពុជា-ថៃ បានជួយសង្គ្រោះពលករថៃចំនួន ៩៩នាក់ ដែលត្រូវបានបោកបញ្ឆោត និងបង្ខំឱ្យធ្វើការដោយខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ ដែលពួកគេត្រូវបានឃុំខ្លួនក្នុងអគារមួយដោយក្រុមជនជាតិចិន។ ប្រតិបត្តិការជួយសង្គ្រោះនេះ ត្រូវបានធ្វើឡើងដោយអាជ្ញាធរកម្ពុជា នគរបាលថៃ និងមន្ត្រីស្ថានទូតថៃ។ ក្រុមមន្ត្រីបានឡោមព័ទ្ធអគារដែលត្រូវបានយាមដោយជនជាតិចិនជិត ៥០នាក់។ មន្ត្រីចាប់បានជិត ៤០ នាក់ក្នុងចំណោមពួកគេ និងបានជួយសង្គ្រោះជនជាតិថៃទាំងអស់ចេញពីអគារនោះ។ ប៉ូលិសថៃបាននិយាយថា ចាប់តាំងពីខែមករា ដល់ចុងខែវិច្ឆិកា ជនរងគ្រោះដែលជាប់សង្ស័យពីការជួញដូរមនុស្សចំនួន ៣៦១នាក់ ត្រូវបាននាំត្រឡប់ពីប្រទេសកម្ពុជាវិញកាលពីឆ្នាំមុន ហើយគិតត្រឹមខែធ្នូ ចំនួនអ្នកដែលត្រូវបានជួយសង្គ្រោះបានកើនឡើងដល់ជិត ៩០០នាក់ ខណៈដែលជនជាតិថៃមួយចំនួនត្រូវបានគេជឿថាបានរត់គេចខ្លួន ឬមួយត្រូវបានបោះបង់ចោល ដោយអ្នកបង្ខាំងរបស់ពួកគេ។

កាលពីខែកញ្ញាឆ្នាំមុន ខ្មែរថាមស៍ នៅក្នុងការបង្ហាញជាបន្តបន្ទាប់អំពីក្រុមល្បែងស៊ីសងតាមអ៊ីនធឺណិតដែលប្រតិបត្តិការក្នុងសហគមន៍ដែលមានអគារខ្ពស់ៗក្នុងខេត្តព្រះសីហនុ ត្រូវបានលាតត្រដាងពីវត្តមានរបស់ក្រុមនេះ។ ចាប់តាំងពីពេលនោះមក ខ្មែរថាមស៍ បានសិក្សាយ៉ាងប្រាកដថា ក្រុមទាំងនេះបានរីករាលដាលពាសពេញប្រទេស។ កាលពីខែតុលាឆ្នាំមុន ជនជាតិឥណ្ឌូណេស៊ីចំនួន ៤១នាក់ក៏ត្រូវបានជួយសង្គ្រោះចេញពីក្រុមទាំងនោះ នៅខេត្តព្រះសីហនុផងដែរ ខណៈដែលស្ថានទូតផ្សេងទៀតដែលជនជាតិរបស់ពួកគេក៏ត្រូវបានឃុំខ្លួននៅទីនោះដែរនោះ នៅតែស្ងាត់ស្ងៀម ដូចជាស្ថានទូតហ្វីលីពីន ស្ថានទូតអាហ្វ្រិកខាងត្បូងដែលមិនមានបេសកកម្មនៅកម្ពុជា ស្ថានទូតឥណ្ឌា បង់ក្លាដែស ក្នុងចំណោមស្ថានទូតផ្សេងទៀត។ ក្រុមទាំងនេះចាប់តាំងពីកាសែតខ្មែរថាមស៍បានលាតត្រដាង បានផ្លាស់ប្តូរទៅកន្លែងផ្សេងទៀតនៃប្រទេសកម្ពុជា ដើម្បីបង្វែរដាន ទៅពាសពេញប្រទេស ហើយមន្ត្រីនគរបាលចិនបានប្រាប់ខ្មែរថាមស៍ថាជនជាតិផ្សេងៗគ្នា ត្រូវបានគ្រប់គ្រងតំបន់ផ្សេងៗគ្នា ទាក់ទងនឹងល្បែងអនឡាញ ដូចជា Macao Scam ការក្លែងបន្លំ ការក្លូនកាតឥណទាន និងការបោកប្រាស់តាមអ៊ីនធឺណិត។

website_news/2022100101.txt · Last modified: 2022/01/10 09:57 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki