website_news:2022100202

ធុរកិច្ចថៃនិយាយថា ពលករចំណាកស្រុកខ្មែរមានចំនួន ២១ ភាគរយ នៃពលករចំណាកស្រុក ដែលត្រូវការចំនួន ៩០.០០០ នាក់

https://www.khmertimeskh.com/ Khmer Times February 9, 2022

ប្រតិបត្តិករអាជីវកម្ម បានដាក់សំណើទៅក្រសួងការងារស្នើសុំពលករចំណាកស្រុកប្រហែល ៩០,០០០ នាក់ ក្រោមអនុស្សរណៈយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាជាមួយប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ាកាលពីខែធ្នូ ឆ្នាំមុន។

រដ្ឋមន្ត្រីក្រសួងការងារ លោក Suchart Chomklin បាននិយាយថា ក្រសួងបានទទួលពាក្យស្នើសុំចំនួន ១.៣៤៩ ពីនិយោជក ដែលស្វែងរកកម្លាំងពលកម្មចំណាកស្រុកសរុបចំនួន ៩០.០៧១ នាក់។ សំណើភាគច្រើន មាន ៧២.២% គឺតម្រូវការសម្រាប់ពលករមកពីប្រទេសមីយ៉ាន់ម៉ា ខណៈដែលមាន ២០.៩% សម្រាប់តម្រូវការពលករមកពីប្រទេសកម្ពុជា និង ៦.៨% មកពីប្រទេសឡាវ។ លោក Suchart បាននិយាយថា ក្រុមទី១ នៃពលករកម្ពុជាចំនួន ១៥៨នាក់ ក្រោម MoU បានមកដល់ និងកំពុងធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ នៅក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ។ ពលករចំណាកស្រុកបានចាក់វ៉ាក់សាំងយ៉ាងពេញលេញ និងមានការធានារ៉ាប់រងសុខភាពដែលគ្របដណ្តប់លើការព្យាបាលកូវីដ-១៩ ។ លោកបានបន្តថា បន្ទាប់ពីធ្វើចត្តាឡីស័ក កម្មករនឹងត្រូវនាំទៅកន្លែងធ្វើដោយធ្វើដំណើតាមផ្លូវបិទជិត។ នាយកដ្ឋានការងារនឹងធ្វើការជាមួយខេត្ត និងប៉ុស្តិ៍ត្រួតពិនិត្យអន្តោប្រវេសន៍ ដើម្បីរៀបចំកន្លែងធ្វើចត្តាឡីស័ក។

អគ្គនាយកនៃអគ្គនាយកដ្ឋានការងារលោក Pairoj Chotikasathien បាននិយាយថា ដំបូងឡើយនាយកដ្ឋានបានអនុញ្ញាតឲ្យពលករខ្មែរចំនួន ២២០ នាក់ ចូលប្រទេស ប៉ុន្តែមាន ៣៥ នាក់ក្នុងចំណោមពួកគេ មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការធ្វើដំណើរទៅប្រទេសថៃនៅឡើយទេ៕ ប្រភពៈ Bangkokpost

website_news/2022100202.txt · Last modified: 2022/02/10 10:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki