website_news:2022101004

សង្គ្រោះជនបរទេស ៥១១នាក់ ឃាត់ខ្លួន ៦៧នាក់ ពាក់ព័ន្ធអំពើជួញដូរមនុស្ស និងល្បែងខុសច្បាប់

https://www.kampucheathmey.com/security/390685 ថ្ងៃសុក្រ ៧ តុលា ២០២២ដោយ KC Virak

លោក សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងប្រតិបត្តិការបង្រ្កាប អំពើជួញដូរមនុស្ស និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្រសួងមហាផ្ទៃ បានជួយសង្គ្រោះជនបរទេសចំនួន ៥១១នាក់ បិទក្រុមហ៊ុន ៥ទីតាំង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ៦៧នាក់។ ការថ្លែងធ្វើនៅក្នុងកិច្ចប្រជុំកិច្ចប្រជុំស្តីពី លទ្ធផលនៃការអនុវត្តយុទ្ធនាការប្រចាំគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៧ ខែតុលានេះ នៅទីស្ដីការក្រសួង។

លោក សក់ សេដ្ឋា បានបន្តថា គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ សមត្ថកិច្ចកម្ពុជា ទទួលបានសំណើតាមរយៈបញ្ជីតាមដានរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន ៤២៥សំណើ មានមនុស្សសរុបចំនួន ១ ០៦៧នាក់ មាន ១៣សញ្ជាតិ។ លោកបានបន្តទៀតថា ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចពាក់ព័ន្ធបានតាមស្រាវជ្រាវស៊ើបអង្កេតបឋមចំនួន ២៣២សំណើ ឃាត់ខ្លួនជនសង្ស័យចំនួន ៦៧នាក់ ក្នុងនោះមានជនជាតិចិន ៥២នាក់, ខ្មែរ ១៣នាក់, និងជនជាតិវៀតណាម ២នាក់ ជួយសង្គ្រោះជនបរទេសចំនួន ៥១១នាក់ និងបន្តស្រាវជ្រាវក្រុមហ៊ុនចំនួន ៤ទីតាំងទៀត៕ អត្ថបទ៖ សំអឿន

website_news/2022101004.txt · Last modified: 2022/10/10 09:50 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki