website_news:2022101005

ឥណ្ឌាជួយសង្គ្រោះជនជាតិខ្លួនចំនួន៨០នាក់ ពីកម្ពុជា ដោយសារការងារក្លែងក្លាយ

https://www.khmertimeskh.com/501164793//?p=1164793 October 8, 2022

ប្រទេសឥណ្ឌាបានឱ្យដឹងកាលពីថ្ងៃសុក្រថា ជនជាតិឥណ្ឌាប្រហែល ៨០ នាក់មកពីប្រទេសកម្ពុ ជាដែលត្រូវបានចាប់បង្ខាំងខ្លួនក្នុងបណ្តាញការងារក្លែងក្លាយត្រូវបានជួយសង្គ្រោះហើយ ហើយបានបា្រប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការងារគួរឱ្យសង្ស័យដែលពួកគេទទួលយក។ លោកបានបន្ថែមថា មនុស្សមួយចំនួនត្រូវបានដោះលែងពីការចាប់បង្ខាំងខ្លួនរបស់មីយ៉ាន់ម៉ា ហើយអ្នកខ្លះទៀតស្ថិតនៅជាមួយនគរបាលមីយ៉ាន់ម៉ា ខណៈពួកគេចូលក្នុងប្រទេសដោយខុសច្បាប់។ ជុំវិញករណីនៃការទទួលបានការងារស្រដៀងគ្នានៅក្នុងប្រទេសឡាវ និងកម្ពុជា លោក Bagchi បាននិយាយថា ស្ថានទូតនៅទីក្រុងវៀងចន្ទន៍ រាជធានីភ្នំពេញ និងបាងកកបានជួយក្នុងការធ្វើមាតុភូមិនិវត្តន៍ប្រជាជនពីទីនោះ។

លោក Bagchi បានកត់សម្គាល់ថា “យើងបានចេញសេចក្តីណែនាំក្នុងរឿងនេះ។ ស្ថានទូតយើងនៅភ្នំពេញបានចេញសេចក្តីណែនាំ។ ខ្ញុំសូមបញ្ជាក់ម្តងទៀតដល់ប្រជាពលរដ្ឋទាំងអស់ឱ្យប្រុងប្រយ័ត្នឱ្យបានខ្ពស់នូវប្រភេទការងារគួរឱ្យសង្ស័យដែលអ្នកទទួលយក ព្រោះពេលដែលអ្នកជាប់គាំងនៅទីនោះ វាពិបាកណាស់ក្នុងការនាំអ្នកមកវិញដោយសុវត្ថិភាព។ នេះជាសារឱ្យប្រុងប្រយ័ត្ន» ។ លោកបានបន្ថែមថា៖ «មនុស្សប្រហែល ៨០ នាក់ត្រូវបានគេជួយសង្គ្រោះពីប្រទេសកម្ពុជា ប៉ុន្តែវាជាចំនួនកើនឡើង»។ មុននេះ ប្រទេសឥណ្ឌាកាលពីថ្ងៃពុធបាននិយាយថា ខ្លួនបានជួយសង្គ្រោះជនជាតិឥណ្ឌាប្រហែល ៤៥ នាក់ដែលជាប់នៅក្នុងបណ្តាញការងារក្លែងក្លាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ព័ត៌មានលម្អិតរបស់ភ្នាក់ងារដែលត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធក្នុងបណ្តាញការងារនេះ ត្រូវបានចែករំលែកជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងរដ្ឋនានាក្នុងប្រទេសឥណ្ឌា ដើម្បីចាត់វិធានការសមស្រប។ គេបានសរសេរនៅលើ Twitter របស់ឥណ្ឌានៅកម្ពុជា “សូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះទីភ្នាក់ងារទាំងអស់សម្រាប់កិច្ចសហប្រតិបត្តិការដែលកំពុងបន្តក្នុងការជួយសង្គ្រោះជនជាតិឥណ្ឌាដែលជាប់គាំងក្នុងប្រទេសកម្ពុជា” ។ លោក Bagchi បន្ថែមទៀតបានព្រមានពលរដ្ឋឥណ្ឌាឱ្យពិនិត្យបន្ថែមមុនពេលទទួលយកការផ្តល់ការងារគួរឱ្យសង្ស័យនៅបរទេស និងអនុវត្តការប្រុងប្រយ័ត្នខ្ពស់ចំពោះការងារបែបនេះ។ កាលពីដើមខែកញ្ញា ក្នុងការផ្តល់ប្រឹក្សាដល់ពលរដ្ឋឥណ្ឌា ក្រសួងការបរទេស បានព្រមានដល់យុវជនដែលមានជំនាញផ្នែកព័ត៌មានវិទ្យា ដែលជាមុខសញ្ញានៃបណ្តាញការងារក្លែងក្លាយបែបនេះ។

website_news/2022101005.txt · Last modified: 2022/10/10 09:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki